ចុច​ផ្ទាល់​នឹង​ដៃ ​ល្បឿន​ខុស​គ្នា​បែប​ណា​រវាង iPhone 11 Pro/XS និង iPhone X?

  • 2019-09-24 02:28:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Channel ល្បី​ឈ្មោះ​លើ​គេហទំព័រ​គឺ EverythingApplePro ​បាន​លើក​យក​វីដេអូ​ថ្មី​មួយ ជុំវិញ​ការ​ប្រៀបធៀប​ល្បឿន​ដំណើរការ​កម្មវិធី​លើ iPhone ជំនាន់​ចាស់​ថ្មី​ទាំង​បី​ម៉ូឌែល រួម​មាន iPhone 11 Pro (២០១៩), iPhone XS (២០១៨) និង iPhone X (២០១៧)។

ការ​សាកល្បង​នេះ​ដើម្បី​ចង់​ដឹង​ច្បាស់​ពី​កម្រិត​ខុស​គ្នា​នៃ​ល្បឿន​របស់​ម៉ាស៊ីន​ទាំង ៣ ស្រប​ពេល Apple បាន​បង្ហើប​រួច​មក​ហើយ​ថា​ឈីប A13 Bionic លឿន​ជាង​ជំនាន់​មុន ២០ ភាគរយ ចុះ​ការ​តេស្ត​ផ្ទាល់​មាន​ភាព​ខុស​ប្លែក​គ្នា​ឬ​អត់?

ក្នុង​នោះ​មាន​ ១៦ កម្មវិធី-ហ្គេម​ដែល​នឹង​សាកល្បង ដោយ​លទ្ធផល​ជុំ​ទី ១ រវាង iPhone XS និង iPhone 11 Pro គឺ​ចាយ​ពេល​លើស​ខ្វះ​គ្នា​តែ ១ វិនាទី​គត់ ស្រប​ពេល​សេរ៊ី​ចាស់ iPhone XS ​ប្រើ​ពេល​ដល់​ទៅ ៤ នាទី ២៣ នាទី។

ចូល​ដល់​ជុំ​ទី ២ ​ក្នុង​ការ​បើក​ App ទាំង ១៦ ម្តង​ទៀត លទ្ធផល​ក៏​បាន​សម្រេច​រក​អ្នក​ចាញ់​ឈ្នះ​ដូច​បង្ហាញ​ខាង​ក្រោម៖

  • iPhone XS ​សរុប​ប្រើ​ពេល ៥ នាទី ២១ វិនាទី

  • iPhone 11 Pro សរុប​ប្រើ​ពេល ៥ នាទី ៤៩ វិនាទី

  • iPhone X សរុប​ប្រើ​ពេល ៧ នាទី ២៧ វិនាទី

ទស្សនា​វីដេអូ​ខាង​ក្រោម៖

បញ្ជាក់ថាជុំវិញមូលហេតុដែល iPhone XS ប្រើពេលតិចជាង iPhone 11 Pro ក៏ត្រូវបានខាងគេហទំព័រ 9to5mac យល់ឃើញថាអាចមកពីបញ្ហាដំណើរការមិនល្អលើប្រព័ន្ធ iOS 13 ពោលគឺលទ្ធផលអាចនឹងមានការប្រែប្រួលប្រសិនធ្វើការតេស្តម្តងទៀតលើ iOS ជំនាន់ក្រោយ៕

អានអត្ថបទ:

ប្រភព៖ Zing | techmoblog   ប្រែ​សម្រួល៖ កៅ រក្សា