ទូរសព្ទ​បត់ Galaxy Fold ​លក់​នៅ​ខ្មែរ​តម្លៃអាច​ទិញ iPhone 11 Pro Max បាន ២គ្រឿង

  • 2019-09-23 07:01:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Fold ជា​ទូរសព្ទ​ ដែល​ពត់​បាន​ដំបូង​របស់ Samsung ដែល​ត្រូវ​បាន​ប្រកាស​ចេញ​នៅ​ដើម​ឆ្នាំ​ ២០១៩។ តែ​ត្រូវ​ប្រមូល​ចូល​វិញ បន្ទាប់​ពី​មាន​ស្រទាប់​ប្លាស្ទិក​មួយ​នៅ​លើ​អេក្រង់​ ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​គិត​ថា​ជា ប្លាស្ទិកការពារ​ ហើយ​បក​ចេញ​ ធ្វើ​ឲ្យ​អេក្រង់​នោះ​ខូច​។

ទូរសព្ទ​ ដែល​ពត់​បាន​ដំបូង​របស់ Samsung មាន​ទំហំ​អេក្រង់ ៧,៣ អ៊ីញ​ ១៥៣៦x២១៥២ pixels (ពេល​បើក) និង ៤,៦ អ៊ីញ ៧២០x ១៦៨០ pixels (ពេល​បិទ)។ ហើយ​ ក្រុមហ៊ុន​ក៏​បាន​ដាក់​លក់​ជា​ផ្លូវ​ការ​កាល​បី​ដើម​ខែ​កញ្ញា ក្រោយ​ពេល​មាន​ការ​កែ​លំអ​មួយ​ចំនួន​ទៅ​លើ​អេក្រង់ និង កន្លែង​បត់។

ងាក​មក​ប្រភេទ​កម្ពុជា​វិញ​ក៏​មាន​លក់​ដែរ​តាម​ប្រភព​ពី​ហាង សុខ លី Galaxy Fold នេះ​មាន​តម្លៃ​ប្រមាណ​ជា ៣ ៦០០ ដុល្លារ សម្រាប់​ទីផ្សារ​ក្នុង​ស្រុក និង​អាច​ធ្វើ​ការ​កុម្ម៉ង់​ទិញ​បាន។ តម្លៃនេះ​អាច​ទិញ iPhone 11 Pro Max បាន​ចំនួន ២គ្រឿង ដែល​បច្ចុប្បន្នមាន​តម្លៃខ្ទង់ចាប់​ពី ១ ៣០០ ដុល្លា សម្រាប់​ទំហំ 64GB។

កាមេរ៉ា​ក្រោយ​​មាន​ចំនួន៣ គ្រាប់ រួម​ជា​មយយ​កាមេរ៉ា Selfie ៣ គ្រាប់ នៅ​ខាង​មុខ​មាន​ ១ ប្រើ​ប្រាស់​បន្ទះ​ឈីប​ Qualcomm SDM855 Snapdragon 855 (៧nm) RAM ១២ GB , Memory ៥១២ GB ទំហំ​ថ្ម ៤៣៩០ mAh។ គួរ​បញ្ជាក់​ផង​ដែរ Samsung Galaxy Fold ដាក់​លក់​ក្នុង​តម្លៃ ១៩៨០ ដុល្លារ (នៅបរទេស)៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី