អត់សរសើរមិនបាន! ប្រធានចុះមកផ្តល់សេវាបម្រើអតិថិជនផ្ទាល់ ឯបុគ្គលិកស្លៀកពាក់ប្រពៃណីខ្មែរទៀត

  • 2019-09-23 08:50:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១៩ កញ្ញា ២០១៩នេះ ដើម្បី​អបអរ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ធនាគារ​ CIMB បាន​រៀប​ចំ​ពិធី​ទិវា​ថ្លែង​អំណរ​គុណ​ដល់​អតិថិជន​នៅ​គ្រប់​សាខា​ទាំង ១៤ទូទាំង​ប្រទេស និង​​តុបតែង​ក្នុង​សាខា​ជា​លក្ខណៈ​ខ្មែរ​បុរាណ​ ដោយ​បុគ្គលិក​ទាំងអស់​ក៏​ស្លៀក​ពាក់​​​បែប​ប្រពៃណី​ខ្មែរ និង​ផ្ដល់​ជូន​នូវ​អនុស្សាវរីយ៍​ជា​ច្រើន​ដល់​អតិថិជន។

កាន់តែ​បង្កើត​នូវ​ភាព​រំភើប​រីករាយ​នោះ លោក​ ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ (CEO) នៃ​ធនាគារ​ CIMB ថែម​ទាំង​បាន​ចុះ​ប្រើ​សេវា​កម្ម​ និង​ជួប​អតិថិជន​ដោយ​ផ្ទាល់​ផង​ដែរ។ លោក​បាន​ឲ្យដឹង​ថា ៖ «អតិថិជន​គឺ​ជា​អ្វី ដែល​យើង​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​ខ្លាំង​បំផុត ហើយ​កម្ម​វិធី​ដែល​បាន​រៀបចំ​នេះ គឺ​ជា​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង រវាង​ថ្នាក់​ដឹកនាំ​ធនាគារ និង​អតិថិជន​ឲ្យ​កាន់​តែ​ជិត​ស្និត»។

ក្នុង​អំឡុង​ពេល​តែ​មួយ​ថ្ងៃ​ ប៉ុន្តែ​មាន​អតិថិជន​រាប់​រយ​នាក់​ បាន​ចូល​រួម​ប្រារព្ធ​ទិវា​ថ្លែង​អំណរគុណ​​អតិថិជន​នេះ​ នៅ​គ្រប់​សាខា​របស់​ធនាគារ CIMB។ នេះ​គឺ​ជា​លើក​ទី​៣​ហើយ​ដែល​ធនាគារ CIMB បាន​រៀប​ចំ​ព្រឹត្តិការណ៍​រំភើប​រីករាយ​បែប​នេះ។

ធនាគារ CIMB តែង​តែ​មាន​កម្មវិធី​ពិសេសៗ ព្រមទាំង​ចូល​រួម​អបអរសាទរ​គ្រប់​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ​ មិន​តែ​ប៉ុណ្ណោះ​ការ​ចុះ​ជួប​ និង​បម្រើ​អតិថិជន​ដោយ​ផ្ទាល់​នោះ​គឺ​មិន​មែន​ជា​លើក​ទី​១នោះ​ទេ ដែល​លោក​ ប៊ុន យីន ( CEO) តែង​តែ​បង្កើត​ភាព​ស្និត ស្នាល ដើម្បី​ថ្លែងអំណរគុណ​ដល់​ផ្ញៀវ​ដោយ​ផ្ទាល់។

គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ​ថា ធនាគារ CIMB ដែល​ជា​ធនាគារ​មក​ពី​បរទេស ប៉ុន្តែ​លើក​ស្ទួយ​ដល់​យុវជន​ខ្មែរ​ ព្រោះ​ថា​បុគ្គលិក​ទាំង​អស់​ព្រម​ទាំង​ថ្នាក់​ដឹង​នាំ​ សុទ្ធតែ​ជា​កូន​ខ្មែរ។

ជាក់​ស្ដែង​មើល​​តាម​រូបភាព ខាង​ក្រោម​នេះ​មាន​ទាំង​ការ​វិច​ខ្ចប់​នំ​អន្សម​ខ្មែរ ព្រម​ទាំង​សំលៀកបំពាក់​បែប​ប្រពៃណី ជា​មួយ​ស្នាម​ញញឹម​ទាំង​បុគ្គលិក និង​អតិថិជន៕

អត្ថបទ៖ សុខុន សុម៉ាភាវី