កុំបង្អង់យូរ! វិទ្យាស្ថានល្បីមួយប្រកាសបើកថ្នាក់ថ្មី ចុះឈ្មោះឥលូវចែក Laptopថ្មីមួយភ្លាមៗ ជួយរកការងារឲ្យទៀត

  • 2019-09-23 10:41:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់រៀនភ្លាមធ្វើការភ្លាមក៏បាន រៀនបណ្តើរធ្វើការបណ្តើរក៏បាន ឬចាំរៀនចប់ធ្វើការក៏បាន!

ដំណឹងល្អសម្រាប់ សិស្សានុសិស្សដែលទើបចប់បាក់ឌុប ឬ ទើបតែបញ្ចប់ថ្នាក់មធ្យមសិក្សា ទាំងជាប់ និងធ្លាក់ ហើយមិនទាន់សម្រេចចិត្ត ឬមិនដឹងថាត្រូវរៀនអីនៅសាលាណានោះ អាចចាប់ផ្ដើមគិតគូបានទាន់ឥលូវ វិទ្យាស្ថាន ហិរញ្ញវត្ថុ និងគណនេយ្យ (Institute of Finance and Accounting-IFA) បានប្រកាសបើកវគ្គសិក្សាថ្មីជាច្រើនជំនាញ អមដោយការផ្ដល់ជូនពិសេស គឺរាល់ការចុះឈ្មោះចូលរៀនពេញមួយឆ្នាំ នឹងទទួលបាន Laptop ថ្មីមួយភ្លាម។ ការផ្ដល់ជូនដ៏ពិសេសនេះ គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៥ តុលា ២០១៩ ប៉ុណ្ណោះ។

Institute of Finance and Accounting-IFA ត្រូវបានបង្កើតក្នុងឆ្នាំ ២០១៣ ដោយមានការទទួលស្គាល់ដោយរាជរដ្ឋាភិបាលនៃកម្ពុជាតាមអនុក្រិត្យលេខ ១៣៤.អនក្រ.បក។ ជាក់ស្ដែងទាំងប្រព័ន្ធអប់រំក៏ដូចជាសាស្ត្រាចារ្យ នៅ IFAសុទ្ធសឹងតែមានជំនាញច្បាស់លាស់ប្រកបដោយគុណភាព និងពោរពេញដោយបទពិសោធន៍ ដូចជាកម្មវិធីសិក្សា CAT & ACCA បង្រៀនដោយសាស្ត្រាចារ្យជំនាញ ACCA/CPA , ជាជំនាញទទួលបានឱកាសខ្ពស់ ទាំងទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ ហើយព្រមទាំងមានក្រុមហ៊ុនដៃគូរសម្រាប់ស្វែងរកការងារ។

វិទ្យាស្ថាន IFA មានបើកថ្នាក់បង្រៀនលើមុខជំនាញជាច្រើនដូចជា ៖

  • Accounting and Finance + International CAT (សិក្សាជាភាសាអង់គ្លេស)
  • គណនេយ្យ និងហិរញ្ញវត្ថុ ( Accounting and Finance)
  • សវនកម្ម និងពន្ធដារ ( Auditing and Taxation)
  • ធនាគារ និងហិរញ្ញវត្ថុ ( Banking and Finance)
  • International CAT/ACCA (សិក្សាជាភាសាអង់គ្លេស)
  • គ្រប់គ្រងពាណិជ្ជកម្ម ( Business Management)
  • គ្រប់គ្រងធនធានមនុស្ស ( Human Resource Management)
  • ការគ្រប់គ្រងទីផ្សារ ( Marketing Management)
  • ភាសាអង់គ្លេសពាណិជ្ជកម្ម ( Business English) ។

IFA មានផ្ដល់ជម្រើសសម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ចុះឈ្មោះចូលរៀន ដោយថ្នាក់សិក្សាថ្មីបើក មាន ៣ដង ដូចជា ៖

  • លើកទី១ ៖ នៅថ្ងៃទី ៧ ខែតុលា ២០១៩
  • លើកទី២ ៖ នៅថ្ងៃទី ៥ ខែវិច្ឆិកា ២០១៩
  • លើកទី៣ ៖ នៅថ្ងៃទី ២ ខែធ្នូ ២០១៩ ។

ចំពោះសិស្សនិស្សិតដែលកំពុងតែធ្វើការងារ ក៏មិនបាច់បារម្ភថាគ្មានម៉ោងសិក្សាដែរ ព្រោះថាថ្នាក់សិក្សាមានរហូតដល់ទៅ ៤វេន ដូចជា៖ ព្រឹក (7:30AM- 11:00AM) , ថ្ងៃ (1:30PM – 5:00PM) , ល្ងាច (5:30PM- 8:00PM), និង សៅរ៍ និង អាទិត្យ (7:30-11:00) & (1:30PM-5:00)។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

អត្ថបទ៖ សុខុន សុម៉ាភាវី