តាំង​ពី​ត្រលប់​មក​ Real វិញ Zidane សប្បាយ​ចិត្ត​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ

  • 2019-09-23 11:23:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្គោល​ក្លឹប Real Madrid បាន​និយាយ​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា ជ័យជម្នះ​ ១-០ ប៉ះ​នឹង​ក្លឹប Sevilla ក្នុង​ក្របខ័ណ្ឌ La Liga ជា​ប្រកួត​ល្អ​បំផុត ចាប់​តាំង​ពី​លោក​ត្រលប់​មក​ក្លឹប Real Madrid កាល​ពី​ដើម​ឆ្នាំ២០១៩ កន្លង​ទៅ។

លោក​បាន​និយាយ​ថា៖ " ជា​ដំបូង​ ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ណាស់។ យើង​បាន​ដាក់​ចិត្ត​ ដាក់​កាយ ក្នុង​ការ​បង្ហាញ​ទម្រង់​លេង​ទាំង ៩០​នាទី នៅ​ប្រកួត​ដ៏​តានតឹង​មួយ។ ខ្ញុំ​សូម​អបអរ​ដល់​កីឡាករ​ទាំង​អស់។ វា​ជា​ជោគជ័យ​សម្រាប់​ទាំង​អស់​គ្នា " ។

លោក​បាន​បន្ត​ថា៖ " ប្រកួត​នេះ ជា​ប្រកួត ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ជាង​គេ តាំង​ពី​ត្រលប់​មក​ទីនេះ (Real Madrid)។ យើង​មាន​ពេលវេលា​កម្សត់កម្រ ប៉ុន្តែ​ក្នុង​ស្ថានភាព​បែបនេះ ក៏​មាន​សាមគ្គីភាព​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តាំង​ពី​ Zidane ត្រលប់​មក​ Real Madrid វិញ ក្លឹប​អេស្ប៉ាញ​មួយ​នេះ បាន​ឈ្នះ ៨​ដង ស្មើ ៤​ដង និង​ចាញ់ ៥​ដង៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម