កន្លង​មក ពាន​កីឡាករ​ឆ្នើម​បុរស FIFA មាន​ជើង​ឯក​តែ ២​រូប​ទេ

  • 2019-09-23 13:51:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​កីឡាករ​ឆ្នើម​បុរស ឬ The Best FIFA Men's Player បាន​បង្កើត​ឡើង​នៅ​ឆ្នាំ២០១៦ ក្រោយ​ពី​បំបែក​ចេញ​ពី Ballon d'Or។ ចាប់​តាំង​ពី​ពេល​នោះ​មក មាន​កីឡាករ​តែ​ ២​រូប​ ប៉ុណ្ណោះ​ ដែល​ធ្លាប់​ក្លាយ​ជា​ជើង​នៃ​ពាន​នេះ។

កីឡាករ​ទាំង​ ២រូប​នោះ​គឺ ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo និង​ខ្សែ​បម្រើ​ក្រូអាត​កីឡាករ Luka Modric។

Ronaldo បាន​ឈ្នះ​ពាន​នេះ ២ដង​គឺ នៅ​ឆ្នាំ២០១៦ និង​ឆ្នាំ២០១៧។ ចំណែក​ឯ Modric ឈ្នះ​នៅ​ឆ្នាំ២០១៨។

ចំណែក​ឯ​ឆ្នាំ២០១៩ លទ្ធផល​នឹង​ត្រូវ​ប្រកាស​នៅ​យប់​ថ្ងៃ​ទី២៣ ខែ​កញ្ញា ម៉ោង​ ១.០០យប់​រំលង​អធ្រាត្រ (ម៉ោង​នៅ​កម្ពុជា)៕

អត្ថបទ៖ ហ៊ីម រស្មី