Barca ឈ្នះ​ Villarreal តែ​ Messi រង​របួស​សាជា​ថ្មី​

  • 2019-09-25 01:12:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi បាន​រង​របួស​សារ​ជា​ថ្មី​ ក្នុង​ការ​ប្រកួត​ដែល​ Barcelona យក​ឈ្នះ​ Villarreal យ៉ាង​តានតឹង​ ២​ទល់​នឹង​១​ នៅ​ LaLiga សប្ដាហ៍​ទី​៦។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​គឺ​ជា​អ្នក​លើក​បាល់​ជ្រុង​ឲ្យ​ Griezmann តែត​បញ្ចូល​ទី​នៅ​នាទី​៦​ មុន​ពេល​ Arthur បន្ថែម​គ្រាប់​ទី​ពីរ​នៅ​នាទី​១៥។​ Messi បាន​រង​របួស​​ហើយ​ប្ដូរ​ចេញ​ជំនួស​ដោយ​ Dembélé នៅ​នាទី​៤៥​កាល​ពី​យប់​មិញ​។​

កីឡាករ​វ័យ​៣២​ឆ្នាំ​ទើប​តែ​ជា​ពី​របួស​កំភួន​ជើង​ និង​ចូល​លេង​វិញ​បាន​១​សប្ដាហ៍​ប៉ុណ្ណោះ​ ស្រាប់​តែ​ពេល​នេះ​មាន​បញ្ហា​ភ្លៅ​មួយ​ទៀត។ គេ​នៅ​មិន​ទាន់​ដឹង​ថា​ Messi ត្រូវ​សម្រាក​យូរ​ប៉ុនណា​ ខណៈ​​នៅ​ប្រកួត​មុន​​ៗ​ Barca ហាក់​លេង​មិន​ល្អ​សោះ​ពេល​គ្មាន​វត្តមាន​ប្រធាន​ក្រុម​រូប​នេះ៕

ប្រភព៖ Marca   អត្ថបទ៖ សៀនហួរ