Juventus ឡើង​ទៅ​កំពូល​តារាង Serie A ​ក្រោយ​ឈ្នះ​ Brescia

  • 2019-09-25 02:06:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Juventus បាន​ទម្លាក់​ Inter Milan មក​លេខ​២​ ហើយ​ឡើង​ទៅ​កំពូល​តារាង​ Serie A បន្ទាប់​ពី​វាយ​បក​យក​ឈ្នះ​ Brescia ២​ទល់​នឹង​១​​។

យ៉ាង​ណា​ក្រុម​រហស្សនាម​ថា​សេះ​បង្កង់​លេង​​លើស​គូ​ប្រជែង​​ចំនួន​១​ប្រកួត​​ដូច្នេះ​បើ​ Inter ឈ្នះ​ ឬ​ស្មើ​ប្រកួត​ក្រោយ​ពួកគេ​នឹង​ធ្លាក់​ទៅ​លេខ​២​វិញ។​ Alfredo Donnarumma គឺ​ជា​អ្នក​រក​គ្រាប់​​ឲ្យ​ម្ចាស់​ផ្ទះ​នាំ​មុខ​១​គ្រាប់​មុន​នៅ​នាទី​ ទី​៤​ ប៉ុន្តែ​ខ្សែ​ការពារ​ Chancellor បាន​ Own-goal ចូល​ទី​ខ្លួន​ឯង​ ធ្វើ​ឲ្យ​ Juventus ស្មើ។​

លុះ​ដល់​នាទី​៦៣​ ខ្សែ​បម្រើ​ Pjanic បាន​បន្ថែម​១​គ្រាប់​ទៀត​ឲ្យ​ក្រុម​​ការពារ​តំណែង​ជើង​ឯក​អ៊ីតាលី​ឈ្នះ​ការ​ប្រកួត។​ កាល​ពី​យប់​មិញ​ Cristiano Ronaldo គ្មាន​វត្តមាន​លើ​ទីលាន​នោះ​ទេ​ដោយ​សារ​របួស​ សាច់ដុំ​ភ្លៅ៕ ​​​​​

ប្រភព៖ BBC   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម
អត្ថបទថ្មី