រឿងពិតដូចគ្នាត្រួសៗ​ពី​​មិត្តល្អ ២គូ Nadech-Mark និង​ Yaya-Kim

  • 2019-09-30 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​តារា​ប្រុសស្រី​ទាំង​ ២​គូ​នេះ​ច្បាស់​ជា​ជ្រាប​ថា​ អ្នក​ទាំង​ ៤​រាប់អាន​គ្នា​បាន​ល្អ​កម្រិត​ណា។ រយៈពេល​ជាង​ ១០ឆ្នាំទៅ​ហើយ​ដែល​អ្នក​ទាំង ៤​បាន​បង្កើត​ចំណងមិត្តភាពជាមួយ​គ្នា​ និង​ត្រូវ​បាន​មហាជន​សរសើរ​ថា​ពួក​គេ​ជា​មិត្ត​គំរូ​ប្រចាំ​ពិភពសិល្បៈ។

ចង់​ដឹង​ថា​ តើ​មិត្ត​ល្អ​ ២​គូ​នេះ​មាន​រឿង​អ្វី​ដូចគ្នា​ខ្លះ? សូម​បង្ហាញ​ជូន​ដូច​តទៅ៖

១. Nadech Kugimiya និង​ Mark Prin

  • Nadech និង​ Mark សុទ្ធ​តែ​កើត​នៅ​ខេត្ត មានន័យ​ថា​ Nadech កើត​នៅ​ខេត្ត​ Khon Kaen ស្របពេល​ Mark កើត​នៅ​ខេត្ត​ Chiang Mai និង​ធំ​ពេញ​វ័យ​នៅ​ខេត្ត​ Lampang។ ដូចនេះ​សរុប​ជារួម​ពួកគេ​មិន​មែន​ជា​អ្នក​ក្រុង​បាងកកទេ។

  • តារា​ប្រុស​ទាំង​ ២​សុទ្ធ​តែ​មាន​ប្រវត្តិ​ចូល​សិល្បៈ​ ក្រោម​ការ​គ្រប់គ្រង​របស់​អ្នក​គ្រប់គ្រង​ A Supachai។

  • ពួកគេ​ធ្លាប់​បាន​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ជាមួយ​ Aum Patchrapa ពេល​ចាប់​ផ្ដើម​អាជីពសិល្បៈ​ដំបូង​ រឿង​ភាគ​ដំបូង​បង្អស់​របស់​ Nadech និង​ Mark មាន​ចំណង​ជើង​ថា​ "Ngao Ruk Luang Jai” សម្ដែង​ជាមួយ​ Mint Natwara។

  • ទាំង​ Mark និង​ Nadech ទទួលបាន​ភាព​ល្បី​ល្បាញ​ដូចគ្នា​ ក្រោយ​សម្ដែង​រឿង​ភាគ​ជា​ស៊េរី "4 Huajai Haeng Khon Kao”។

  • អ្នក​ទាំង​ ២​ សុទ្ធ​តែ​ជួប​ស្នេហ៍​ពិត​នៅ​កន្លែង​ថត។

  • ពួកគេ​ស្ថិត​នៅ​ក្នុង​ក្រុម​មិត្ត​ភ័ក្ដិ​​តែមួយ​ជាមួយ​គ្នា​រយៈពេល​ជិត​ ១០​ឆ្នាំហើយ។

២. Yaya Urassaya និង​ Kimmy Kimberley

  • ស្រី​ស្អាត​ទាំង​ ២​ សុទ្ធ​តែ​ជា​កូនកាត់ថៃ អឺរ៉ុប។ Yaya ជាកូន​កាត់​ថៃ-ណ័រវែស ឯ Kimberley ជាកូនកាត់ថៃអាល្លឺម៉ង់។

  • ពួកគេ​ក្លាយ​ជា​មិត្ត​ចិត្ត​មួយ​ថ្លើមមួយ​ ក្រោយ​ថត​រឿង​ "4 Huajai Haeng Khon Kao” ជាមួយ​គ្នា។

  • Yaya និង​ Kim តែង​​ផ្ដល់​កម្លាំង​ចិត្ត​គ្នា​គ្រប់​ពេល​មិនដែល​ខាន។

  • អ្នក​ទាំង​ ២​សុទ្ធ​តែ​ជួប​ស្នេហ៍ពិត​នៅ​ពេល​ថត​រឿង​ជាមួយ​គ្នា។

  • នៅ​ឆ្នាំ​នេះ​ ទាំង​ Yaya និង​ Kim អាច​សាង​ប្រជាប្រិយភាព​ថែម​មួយ​កម្រិត​ពេល​សម្ដែង​រឿង​ភាគ​បុរាណ។ ប៉ុន្តែ​កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ តារា​ទាំង​ ២​នាក់​នេះ​សុទ្ធ​តែ​មាន​ឱកាស​បាន​សម្ដែង​ជា​តួ​កូនភ្លោះ​ ជាមួយ​ James Ma៕

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ យី សុធារី