អុញ! អនុប្រធាន Amazon ពាក់ AirPods ពេលផ្សព្វផ្សាយពីកាសស្ដាប់ថ្មី

  • 2019-09-26 01:56:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Amazon បាន​បង្ហាញ​ចេញ​ផលិតផល​ថ្មីៗ​ជា​ច្រើន ដែល​អាច​ដំណើរ​ការ​ជា​មួយ​នឹង​ជំនួយ​ការ​សិប្បនិម្មិត​ Alexa បាន ហើយ​ក្នុង​នោះ​ក៏​រួម​មាន​​ Echo Buds ដែល​ជា​គូ​ប្រជែង​ AirPods ផង​ដែរ។

Echo Buds គឺ​ជា​កាស​ឥត​ខ្សែ​មួយ ដែល​អាច​ធ្វើ​ការ​កុម្ម៉ង់​ទិញ​នា​ពេល​នេះ​ក្នុង​តម្លៃ ១២៩ ដុល្លារ ប៉ុន្តែ​អនុប្រធាន​ Amazon មិន​ទាន់​មាន​កាស​ថ្មី​នេះ​ប្រើ​នៅ​ឡើយ​ទេ។

ក្រោយ​ពី​ចប់​កម្មវិធី​ពិសេស​របស់ Amazon លោក Dave Limp អនុប្រធាន​ជាន់​ខ្ពស់​​នៃ​ផលិតផល​និង​សេវាកម្ម​ Amazon បាន​និយាយ​អំពី​ផលិតផល​ថ្មី​ជា​មួយ​សារព័ត៌មាន Bloomberg។ នៅ​ក្នុង​កិច្ច​សម្ភាសន៍​លោក Dave ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ពាក់​កាស​ AirPods នៅ​ជាប់​ត្រចៀក ពេល​និយាយ​អំពី​ផលិតផល​ថ្មី។

កន្លង​មក​គេ​តែង​តែ​ឃើញ​គូ​ប្រជែង​​ Apple ប្រើ​ប្រាស់​ផលិតផល​ Apple មាន​តាំង​ពី​ក្រុមហ៊ុន​ និង​តារាៗ​ដែល​ជា​អ្នក​តំណាង​ម៉ាក​ផលិតផល។ ប៉ុន្តែ​​ក្នុង​ករណី​ខាង​លើ​នេះ វា​អាច​ទៅ​រួច​ដែល​ថា​ Bloomberg បាន​ផ្ដល់​នូវ​កាស​ AirPods ដល់​លោក​ Dave ដើម្បី​ជួយ​សម្រួល​ដល់​ការ​សម្ភាសន៍​បន្ត​​ផ្ទាល់៕

ចុចអាន ៖ Apple ​ដាស់តឿន​ឲ្យ​ប្រយ័ត្ន​ចន្លោះ​ប្រហោង​មួយ​លើ iOS 13.1 ព្រោះ​មិន​ទាន់​ដោះស្រាយ​ចេញ

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង