PSG ចាញ់​​ក្នុង​ផ្ទះ​ជា​លើក​ដំបូង​ក្នុង​​លីគ​នៅ​១៦​ខែ​ចុង​ក្រោយ ដោយ​សារ​ក្រុម​មិន​សូវ​ល្បី​មួយ

  • 2019-09-26 02:54:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អ្នក​មាន Paris St-Germain បាន​ចាញ់​ក្នុង​ផ្ទះ​ជា​លើក​ដំបូង​ក្នុង​លីគ ចាប់​តាំង​ពី​ខែ ឧសភា ឆ្នាំ ២០១៨ ដោយ​សារ​ថ្វី​ជើង​ក្រុម Reims លទ្ធផល ២-០។

ក្លឹប​ជើង​ឯក​នៅ​បារាំង​បាន​យក​ឈ្នះ Real Madrid ៣-០​ នៅ Champions League យ៉ាង​ស្រួល​កាល​ពី​សប្ដាហ៍​មុន តែ​មក​ប៉ះ​ក្រុម​មិន​សូវ​ល្បី Reims បែរ​ជា​ធ្វើ​អ្វី​មិន​កើត​ទៅ​វិញ។ គ្រាប់​បាល់​របស់​ក្រុម Reims ធ្វើ​បាន​ដោយ​កីឡាករ​ Hassane Kamara ​នាទី​​ទី​២០​និង​ Boulaye Dia នៅ​ម៉ោង​បន្ថែម។

ត្បិត​តែ​ចាញ់​ក្ដី​ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ចំណាត់​ថ្នាក់​របស់ PSG នៅ Ligue 1 ឡើយ។ PSG បន្ត​នៅ​លេខ​១ ខណៈ Reims ឡើង​មក​លេខ​៨៕

អត្ថបទ៖ ហេង សុធារិទ្ធិ