ស្រ្តីអ្នក​ដំណើរ​តាម​យន្ត​ហោះ​ម្នាក់​ត្រូវ​ឃាត់ខ្លួន​ព្រោះធ្វើរឿង​ហួស​ចិត្ត​មួយ​

  • 2019-09-26 03:39:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រ្តីជា​អ្នក​ដំណើរ​តាម​យន្ត​ហោះ​ម្នាក់​ត្រូវ​ឃាត់​ខ្លួន​ព្រោះ​តែ​បាន​បើកទ្វារ​សម្រាប់គ្រាអាសន្ន​របស់​យន្ត​ហោះ​ ខណៈ​យន្ត​ហោះ​ត្រៀម​ហោះហើរ។

ស្រ្តី​ខាង​លើ​មិន​ត្រូវ​បាន​សមត្ថកិច្ច​បញ្ចេញអត្ត​សញ្ញាណ​នោះទេ បន្ទាប់ពី​ឃាត់​ខ្លួន។ ស្រ្តី​ខាង​លើ​ត្រូវ​គេ​រាយការណ៍ថា​បាន​បើ​ទ្វារ​យន្ត​ហោះនេះ​ដោយសារតែ​គិតថា​ក្នុង​យន្ត​ហោះ​នោះ​ហប់​គ្មានខ្យល់​អាកាស​បរិសុទ្ធ​សម្រាប់​ខ្លួន​។​

ហេតុ​ការណ៍​នេះ​កើន​ឡើង​នៅ​ក្នុង​អាកាស​យាន្ដដ្ឋាន​ខេត្ត​ហួប៉ី​ ប្រ​ទេស​ចិន។ ហេតុការណ៍​ខាង​លើ​បាន​ធ្វើ​ឲ្យ​យន្ត​ហោះ​ពន្យាការ​ហោះហើរចំនួន​មួយ​ម៉ោង ដោយ​សារត្រូវ​​ការ​ពេល​បិទ្វារ​សម្រាប់គ្រា​អាសន្ន​នោះឡើងវិញ និង​រង់ចាំ​ការ​ពិនិត្យ​របស់​សមត្ថកិច្ច៕

ប្រភព៖ nypost   ប្រែ​សម្រួល៖ ទូច សុខា

អត្ថបទពេញនិយម