រូបភាពមិនចេះរីងស្ងួតរបស់ទឹកដីអច្ឆរិយៈអង្គរកម្ពុជា

  • 2019-09-28 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទអង្គរមានកម្ពស់ ៦៥ម៉ែត្រ មានក្រឡាផ្ទៃប្រហែល ២០០ហិចតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និង គូទឹក ដែលមានទទឹង ២០០ម៉ែត្រ។ បរិវេណនៃកំពែង គឺមានប្រវែងប្រហែល ៥,៥គ.ម។ ផ្លូវចូលធ្វើអំពីថ្មភក់មានប្រវែងបណ្តោយ ២៥០ម៉ែត្រ និងទទឹង ១២ម៉ែត្រ។

ភាពអស្ចារ្យរបស់សំណង់ប្រវត្តិសាស្ត្រមួយនេះ -តំបន់អង្គរវត្ត (សម្បត្តិវប្បធម៌រូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២

-ប្រាសាទអង្គរវត្ត បានជាប់ចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្រ្ដដ៏អស្ចារ្យបំផុតលើពិភពលោក ២ឆ្នាំជាប់គ្នា២០១៧ និង២០១៨ (The Very Best of Landmarks) ពីវិបសាយទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ TripAdvisor

-រមណីយដ្ឋានអង្គរ ដែលមានផ្ទៃដី ៤០១គីឡូម៉ែត្រការ៉េនោះ គ្របដណ្ដប់ទៅដោយព្រៃឈើ ចំនួន ៥៧៣៧ហិចតា

-ជាទឹកដីមួយដែលប្រជាជនកូរ៉េខាងត្បូងបានប្រកាសថា ក្នុងមួយជីវិតត្រូវមកទស្សនាប្រាសាទអង្គរវត្តយ៉ាងហោចណាស់ឲ្យបានម្ដង

-រៀងរាល់ថ្ងៃទី21.22 ខែមីនា និងថ្ងៃទី 22.23 ខែកញ្ញា គឺព្រះអាទិត្យរះ និងលិចចំកណ្តាលកំពូលប្រាសាទអង្គរវត្តដែលចែករយៈពេលយប់ និងថ្ងៃ ស្មើគ្នា (សមរាត្រី)

-អង្គរវត្ត ប្រែពណ៌ពីសំរិទ្ធទៅប្រាក់ ពីប្រាក់មកមាស ទៅតាមពេលវេលាមួយទៀងទាត់ ព្រឹក ថ្ងៃ និង រសៀល ។ល។

ភាពអស្ចារ្យខាងលើដែលបានរៀបរាប់នៅមិនទាន់អស់នៅឡើយនោះទេ នៅមានច្រើនទៀតដែលលោកអ្នកនឹងដឹងនៅពេលដែលលោកអ្នកទៅដល់ទឹកដីនោះផ្ទាល់៕

ខាងក្រោយនេះជាបណ្តុំរូបភាពនៅទឹកដីអស្ចារ្យដែលមិនចេះរីងស្រួតរបស់អង្គរវត្តកម្ពុជា៖

ភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនា និងថតរូបព្រះអាទិត្យរះនៅចំកណ្តាលកំពូលអង្គរ
ភ្ញៀវទេសចរធ្វើដំណើរចូលតាមច្រកនៃកំពែងខាងលិចប្រាសាទបាយ័ន
ដើម និងឬសឈើរាប់រយឆ្នាំដុះចាក់ស្រែះកំពែងប្រាសាទតាព្រហ្ម
បដិមាដាច់ព្រះកេសនៅប្រាសាទបាយ័ន
ផ្ការំដួលក្នុងព្រៃឩទ្យានអង្គរ
ស្នាញញឹមរបស់ភ្ញៀវទេសចរបរទេសនៅប្រាសាទបាយ័ន
ភ្ញៀវទេសចរបរទេសកំពុងផ្តិតយករូបភាពប្រាសាទបន្ទាយស្រីដែលក្បូក្បាច់ល្អឥតខ្ចោះគ្មានពីរ
ក្មេងៗអ្នកស្រុកអង្គរកំពុងជិះកង់អមដោយដើមឈើតូចធំបៃតងស្រស់តាមច្រកខាងលិចប្រាសាទបាយ័ន
អ្នកស្រុកប្រាសាទបាគងកំពុងដុតក្រឡានដែលជាអាហារមួយល្បីប្រចាំតំបន់អង្គរ
ភ្ញៀវទេចរជាតិកំពុងជិះកង់លើអាកាសនៅរមណីយដ្ឋានបង្កើតថ្មីត្រាវកុដ
រូបដំរីសន្តិភាពដែលធ្វើពីសំបកមីន និងគ្រាប់កាំភ្លើងធំតូចនៅ​សារមន្ទីរ​សន្តិភាព​សក​ម្ម​ភាព​មីន​ស៊ីម៉ាក
កន្លែងរំសាយអារម្មណ៍ពេលរាត្រីរបស់ភ្ញៀវទេសចរជាតិ អន្តរជាតិ ផាប់ស្ត្រីត

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទពេញនិយម