Gerrard ​ប្រាប់​​អារម្មណ៍​ពិត​ក្រោយ​ Klopp ថា​រូប​លោក​អាច​ដឹកនាំ​ Liverpool បន្ត​

  • 2019-09-26 23:54:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Steven Gerrard ​ប្រាប់​ថា​ខ្លួន​​ មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​ និង​ពោរពេញ​ដោយ​​កិត្តិយស​ បន្ទាប់​ពី​ Jurgen Klopp អះអាង​ថា​រូប​លោក​សក្ដិសម​ជា​អ្នក​​បន្ទាប់​ដឹកនាំ​​នៅ Liverpool។

ការ​និយាយ​របស់​អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់​ធ្វើ​ឡើង​បន្ទាប់​ពី​ Gerrard ធ្លាប់​ជា​ខ្សែ​បម្រើ​ឆ្នើម​ Liverpool ធ្លាប់​ជួយ​ក្រុម​លើក​ពាន​ FA Cup, Champions League និង​ Europa League កាល​នៅ​ជា​កីឡាករ​ ហើយ​បុរស​វ័យ​៣៩​ឆ្នាំ​រូប​នេះ​គឺ​ធ្លាប់​ជា​គ្រូ​បង្វឹក​ឈុត​ U19 មុន​ផ្ទេរ​ទៅ​ដឹកនាំ​នៅ Rangers ផងដែរ។

“ខ្ញុំ​ភ្ញាក់ផ្អើល​ និង​មាន​កិត្តិយស​នៅ​ពេល​តែ​មួយ​។ ប៉ុន្តែ​បើ​អ្នក​ស្ដាប់​សម្ដី​របស់ Klopp ដោយ​ប្រុងប្រយ័ត្ន​ត្រង់​ឃ្លា​ថា 'បើ​សិន​លោក​ត្រូវ​បណ្ដេញ​ចេញ​នៅ​ថ្ងៃ​ស្អែក​ ខ្ញុំ​នឹង​ទៅ​ធ្វើ​អ្នក​ចាត់ការ​ Liverpool បន្ទាប់' ឃើញ​ថា​វា​មិន​មែន​ជា​រឿង​ដែល​អាច​កើត​ឡើង​បាន​ទេ"។

“Klopp មិន​អាច​ត្រូវ​បណ្ដេញ​ចេញ​នៅ​ថ្ងៃ​ស្អែក​បាន​ឡើយ។ ខ្ញុំ​ខ្លួន​ឯង​ក៏​មិន​ចង់​ឃើញ​លោក​ត្រូវ​ក្លឹប​បណ្ដេញ​ចេញ​ដែរ ព្រោះ​ Klopp កំពុង​ដឹកនាំ​ក្លឹប​ពោរពេញ​ដោយ​ភាព​ជោគជ័យ"។ Gerrard និយាយ​ដូច្នេះ៕

ប្រភព៖ BBC   អត្ថបទ​៖ សៀនហួរ

អត្ថបទពេញនិយម
អត្ថបទថ្មី