ប្រជាជន​វៀតណាម​មាន​កម្ពស់​ទាប​ជាង​គេ​បំផុត​ទី​៤​នៅលើ​ពិភព​លោក ខណៈកម្ពុជា​....

  • 2019-09-28 02:59:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ប្រជាជន​កម្ពុជា​គឺ​មាន​កម្ពស់​ខ្ពស់ជាង​ប្រជាជន​វៀតណាម គឺ​មាន​កម្ពស់​ជា​មធ្យម ១,៦២៥​ម៉ែត្រ ។ នេះ​បើ​យោង​តាម​វេបសាយ​VnExpress​។​ ១០​ប្រទេស​នៅ​បាត​តារាង​រួមមាន ប្រទេស​នេ​ប៉ាល់ (១,៦៣ ម៉ែត្រ ) អេក្វាទ័​រ (១,៦៣៥ ម៉ែត្រ ) ស្រីលង្កា (១,៦៣៦​ម៉ែត្រ ) នី​ហ្សេ​រី​យ៉ា (១,៦៣៨ ម៉ែត្រ ) និង​ប៉េ​រូ (១,៦៤ ម៉ែត្រ ) ។​

​ប្រជាជន​អឺរ៉ុប​គឺ​កម្ពស់​ខ្ពស់​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​ដែល​ជាប់​ចំណាត់ថ្នាក់​កំពូល​នៃ​បញ្ជី​ប្រទេស​១០​នេះ ។ ប្រជាជន​ហូ​ឡង់​មាន​កម្ពស់​១៨៣,៨ សង់ទីម៉ែត្រ​ដែល​នៅ​​បន្ទាប់​មក​ដោយ​ប្រទេស​ម៉ុង​តេ​ណេ​ហ្គ្រោ (១៨៣,២ សង់ទីម៉ែត្រ ) ដា​ណឺ​ម៉ាក (១៨២,៦ សង់ទីម៉ែត្រ ) និងន័​រវែ​ស (១៨២,៤ សង់ទីម៉ែត្រ ) ។​ ​បុរស​វៀតណាម​ជា​មធ្យម​មាន​កម្ពស់ ១៦២,១ សង់ទីម៉ែត្រ​និង​ស្ត្រី​ជា​មធ្យម ១៥២,២ សង់ទីម៉ែត្រ ដែល​ទាប​ជាង​ជនជាតិ​អាស៊ី​របស់​ពួកគេ ដូចជា​ចិន សិង្ហ​បុរី ជប៉ុន និង​កូរ៉េ​ខាង​​ត្បូង​ជាដើម​។​ ​សម្រាប់​កូរ៉េ​ខាងត្បូង ជា​មធ្យម​បុរស​មាន​កម្ពស់​១៧០,៧ សង់ទីម៉ែត្រ​និង​ស្ត្រី​១៥៧,៤​សង់ទីម៉ែត្រ​។ សម្រាប់​ប្រទេស​ចិន បុរស​មាន​កម្ពស់​១៦៨ សង់ទីម៉ែត្រ​និង​ស្ត្រី ១៥៨ ​សង់ទីម៉ែត្រ​។ សម្រាប់​ប្រទេស​ជប៉ុន​វិញ បុរស​មាន​កម្ពស់​១៧២ សង់ទីម៉ែត្រ​និង​ស្ត្រី​១៥៨​សង់ទីម៉ែត្រ​។​

​យោងតាម​របាយការណ៍​របស់​អង្គការ​UNICEF បានឱ្យដឹងថា ប្រទេស​វៀតណាម​ក៏​មាន​អត្រា​ក្រិន​ក្នុង​កម្រិត​ខ្ពស់​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​ដែល​មាន​អត្រា ២៣,៨ ភាគរយ​​ក្នុងចំណោម​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​។ នេះ​បណ្តាលមកពី​ហេតុផល​មួយ​ចំនួន​ដោយ​រួម​មាន​កង្វះ​អាហារូបត្ថម្ភ​ក្នុង​វ័យ​កុមារភាព​៕

ប្រភព ៖ rasmeinews