ក្រៅ​ពី​ចង់​លេង​នៅ Man Utd អ្នក​ចាត់ការ​ជម្រើស​ជាតិ​កម្ពុជា​ក៏​ចង់​លេង​ឲ្យ​ក្លឹប​អ៊ីតាលីផង​ដែរ

  • 2019-09-30 12:00:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ទូទៅ​នៃ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា លោក Keisuke Honda បាន​ប្រកាស​ក្នុង​បណ្ដាញ​សង្គម Twitter ថា លោក​តែងតែ​មាន​បំណង​ចង់​លេង​ឲ្យ​ក្លឹប​អ៊ីតាលី AC Milan។

លោក​បាន​សរសេរ​ថា៖ " ខ្ញុំ​តែងតែ​ចង់​ជួយ​អ្នក។ ហៅ​ខ្ញុំ​មក ពេល​ដែល​អ្នក​ត្រូវ​ការ @acmilan '' ។

គួរ​បញ្ជាក់​ផង​ដែរ​ថា AC Milan កំពុង​តែ​ឈរ​លើ​ចំណាត់ថ្នាក់​លេខ ១៦ នៃ​តារាង​ចំណាត់ថ្នាក់​ Serie A ដោយ​មាន​តែ ៦​ពិន្ទុ​ប៉ុណ្ណោះ។ លោក Honda ក៏​ធ្លាប់​លេង​ឲ្យ​ក្លឹប​អ៊ីតាលី​អំឡុង​ឆ្នាំ២០១៣ ដល់​ឆ្នាំ២០១៧ ដោយ​រក​បាន ១១​គ្រាប់​ក្នុង ៩២​ប្រកួត។

កាល​ពី​ថ្មីៗ​នេះ វីរបុរស​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​ក៏​បាន​បង្ហាញ​ពី​បំណង​របស់​លោក​តាម​បណ្ដាញ Twitter ក្នុង​ការ​លេង​ឲ្យ​ក្លឹប​បិសាច​ក្រហម Manchester Untied ផង​ដែរ៕

ប្រភព៖ Twitter   ប្រែ​សម្រួល៖ ហ៊ីម រស្មី