ទើប​តែ​បាន ៦​ប្រកួត កីឡាករ​លីគ​អាល្លឺម៉ង់​រក​បាន ១០​គ្រាប់​ទៅ​ហើយ

  • 2019-10-01 00:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប Bayern Munich កីឡាករ Robert Lewandowski រក​បាន ១០​គ្រាប់​ហើយ ខណៈ​ក្របខ័ណ្ឌ​លីគ​កំពូល​អាល្លឺម៉ង់​ទើប​តែ​លេង​បាន ៦​ប្រកួត។

នេះ​ក៏​ជា​កំណត់ត្រា​ថ្មី របស់​ខ្សែ​ប្រយុទ្ធ​ប៉ូឡូញ​នេះ​ដែរ ដោយ​រូប​គេ​ក្លាយ​ជា​កីឡាករ Bundesliga ដំបូង​គេ ដែល​រក​បាន ១០​គ្រាប់ ក្នុង​ ៦ប្រកួត។

កីឡាករ​រូប​នេះ​មិន​ត្រឹម​តែ​ជា​កីឡាករ​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​នៅ​ក្នុង​លីគ​អាល្លឺម៉ង់​ទេ ប៉ុន្តែ​ក៏​ជា​កីឡាករ​ ដែល​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​ទូទាំង​លីគ​កំពូល​ទាំង ៥​ផង​ដែរ។

តាម​ពី​ក្រោយ Lewandowski គឺ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​នៃ​ក្លឹប Manchester City ដែល​រក​បាន ៨​គ្រាប់​ ក្នុង ៧ប្រកួត​នៃ Premier League៕

ប្រភព៖ transfermarkt   ប្រែ​សម្រួល៖ ហ៊ីម រស្មី