Justin និង​ Hailey រៀបការម្ដងទៀតបន្ថែម​បរិយាកាសកាន់តែពិសេសជាងមុន

  • 2019-10-01 02:18:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង​សញ្ជាតិកាណាដា​ដែល​ធ្លាប់​សម្បូរ​ទៅ​ដោយ​រឿង​អាស្រូវ​ពេញ​ខ្លួន​ Justin Bieber បាន​សម្រេច​ភ្ជាប់​ចំណងអាពាហ៍ពិពាហ៍​នឹង​ភរិយា​ម្ដង​ទៀត​ និង​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ពេញ​ពិភព​សិល្បៈ។

កាល​ពី​ថ្ងៃ​ទី​ ៣០ ខែកញ្ញា ឆ្នាំ ២០១៩​ Justin Bieber និង​ Hailey Baldwin បាន​រៀបចំ​ពិធីមង្គល​ការ​​ផ្លូវការ​លើកទី២ នៅ​សណ្ឋាគារ​ Montage ស្ថិត​ក្នុង​រដ្ឋការ៉ូលីណាភាគខាងត្បូង ។ បើ​តាម​វិបសាយ​ Eonline បាន​ឲ្យ​ដឹង​ថា​ ក្នុង​ពិធី​ដ៏​រីករាយ​នេះ​ Justin និង​ Hailey បាន​អញ្ជើញ​សាច់ញាតិ មិត្តជិតស្និទ្ធ​ជា​ច្រើនឲ្យ​មក​ចូលរួម ក្នុង​នោះ​រួម​មាន​ទាំង​តារាៗ​ផងដែរ។ ជាក់ស្ដែង​បើតាម​វិបសាយ People ក៏បាន​បញ្ជាក់ថា​ចំនួន​អ្នក​ចូលរួម​មាន​ចំនួន​ ១៥៤នាក់។ ជាមួយ​គ្នា​នោះ​ Alaia Baldwin ដែល​ត្រូវ ជា​បងស្រី​របស់​កូន​ក្រមុំ​ និង​ជីដូនមួយ​ Ireland Baldwin គឺ​ជា​អ្នក​កំដរ។

កម្មវិធី​ប្រព្រឹត្តិទៅ​ពោរពេញ​ទៅ​ដោយ​ភាព​រីករាយ​ និង​រ៉ូមែនទិក​ ហើយ​ភ្ញៀវ​ចូលរួម​ពិត​ជាពេញចិត្ត​នឹង​ទិដ្ឋភាព​ស្រស់ត្រកាល​នស​ភ្លើងទៀន​បំផុត ពិសេស​នាំ​គ្នា​ស្រែកហ៊ោរ​អបអរ​ប្ដី​ប្រពន្ធ​នេះ​ទាំងអស់គ្នា​ ធ្វើ​ឲ្យ​កូន​កម្លោះ​កូន​ក្រមុំ​ញញឹម​បិទ​មាត់មិនជិតទេ។

ដោយឡែក បើ​តាម​អ្វី​ដែល​ Justin បាន​បង្ហោះ​លើ Instagram ក៏​រឹត​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជឿកាន់តែ​ច្បាស់​ថា​​ ពួកគេ​ពិត​ជា​ភ្ជាប់​ចំណងគ្រួសារ​នឹង​គ្នា​ពិតប្រកាដ​ជា​ស្ថាពរមែន។ ក្នុង​ Post នោះ​ Justin បាន​សរសេរថា៖ «ខ្ញុំ និង​ប្រពន្ធ​ខ្ រួមទាំង​សាច់ថ្លៃ! អរគុណដែល​អនុញាតិ​ឲ្យកូនស្រី​របស់​អ្នក​រៀបការជាមួយ​មនុស្ស​សាហាវដូចខ្ញុំ»៕

ប្រភព៖ Eonline   ប្រែ​សម្រួល៖ យី សុធារី