Apple ខំអស់សមត្ថភាពហើយ ក្នុងការបន្ថយតម្លៃ iPhone 11
- 2019-10-02 02:03:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ខំអស់សមត្ថភាពហើយ ក្នុងការបន្ថយតម្លៃ iPhone 11
ចន្លោះមិនឃើញ
នាយកប្រតិបត្តិ Apple លោក Tim Cook កំពុងធ្វើដំណើរទស្សនកិច្ចនៅតំបន់អឺរ៉ុប ដោយបានទៅកាន់ Apple Store និងបានជួបដៃគូសំខាន់ៗដូចជា Ubisoft, Pastagames និង Blinkist ជាដើម។ ក្នុងឱកាសនេះលោកបាននិយាយទៅកាន់សារព័ត៌មានអាល្លឺម៉ង់អំពីយុទ្ធសាស្ត្រធ្វើជំនួញ និងអំពីផលិតផល។
Apple បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលនៅពេលដាក់លក់ iPhone 11 ក្នុងតម្លៃទាបជាង iPhone XR កាលពីឆ្នាំមុន។ ទាក់ទងនឹងតម្លៃនេះលោក Tim Cook បានលើកឡើងថា ៖ "យើងតែងតែព្យាយាមរក្សាតម្លៃឲ្យទាបតាមដែលអាចទៅរួច ហើយជាសំណាងយើងអាចបន្ថយតម្លៃ iPhone នៅក្នុងឆ្នាំនេះបាន”។
គួរដឹងថាក្នុងកិច្ចសម្ភាសន៍ដាច់ដោយឡែកមួយទៀតជាមួយ Bild Daily លោក Tim Cook បានបង្ហាញថា iPhone 11 កំពុងមានការគាំទ្រខ្លាំង ហើយថែមទាំងថាសប្បាយចិត្តខ្លាំងនឹងការចេញលក់ iPhone ជំនាន់ថ្មី។
និយាយដល់សេវាកម្ម AppleTV+ វិញ លោកនាយករូបនេះលើកឡើងថាមុខជំនួញថ្មីនេះ មិនមែនបង្កើតឡើងដើម្បីប្រកួតជាមួយ Netflix ឬសេវាកម្មដទៃទៀត។ លោកបាននិយាយថា ៖ "ខ្ញុំមិនគិតគូប្រជែងខ្លាចពួកយើងនោះទេ ចំពោះវិស័យវីដេអូគឺវាមានភាពខុសប្លែក។ វាមិនមែនថា Netflix ឈ្នះ ហើយយើងចាញ់នោះទេ ឬយើងឈ្នះហើយពួកគេចាញ់នោះទេ។ មនុស្សជាច្រើនប្រើសេវាកម្មច្រើនមុខ ហើយយើងគ្រាន់តែចង់ក្លាយជាមួយក្នុងចំណោមនោះ”៕
ចុចអាន ៖ iPhone 11 តម្លៃចាប់ពី ៩២០ ដុល្លារ ត្រូវប៉ាន់ខ្លាំងនៅឥណ្ឌា