ត្រចៀក​កាំ​បង្អួត​ម៉ាស​ផ្លែ​ឈើ​ដែល​ធ្វើ​ឲ្យ​មុខ​ក្មេង​ជាង​វ័យ​១០​ឆ្នាំ

  • 2019-10-02 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយ​នឹង​រូបមន្ត​ថែ​សម្រស់​ធម្មជាតិ​របស់​ខ្លួន តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Zhao Wei បាន​ឲ្យ​ដឹង​ថា ខ្លួន​អាច​រក្សា​សម្រស់​ឲ្យ​ក្មេង​ជាង​វ័យ​ដោយ​មិន​ចាំ​បាច់​ចំណាយ​ថវិការ​ច្រើន។

តារា​សម្ដែង​ស្រី​ចាស់​វស្សា​ចិន Zhao Wei បាន​បង្ហាញ​ខ្លួន​នៅ​ព្រលាន​យន្តហោះ​ប៉េកាំង ប្រទេស​ចិន​ដើម្បី​បំពេញ​ការងារ​របស់​ខ្លួន។ នៅ​ក្នុង​កម្រង​រូប​ភាព​ដែល​គេ​ចាប់បាន ស្រី​ស្អាត​វ័យ​៤៣​ឆ្នាំ បាន​ទុក ​មុខ​ហ្សីន​ទាំង​ស្រុង ពោល​គឺ​គ្មាន​ជំនួយ​ពី​ក្រែម​ម្សៅ​ឡើយ។

រូបភាព​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​​ម្ដាយកូន​១ ទទួល​បាន​ការ​ស្ញប់ស្ញែង​ជា​ខ្លាំង ដ្បិត​វ័យ​ជ្រេ​ហើយ​តែ​សាច់​នៅ​តែ​ចាំ​បាន​ល្អ។ ដើម្បី​មាន​សុខភាព​ស្បែក​ស្អាត​ដូច​នេះ មុន​នេះ​បន្តិច​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន តួ​រឿង ព្រះ​នាង​យេយេ បាន​ចែក​រំលែក​រូបមន្ត​ម៉ាស​បិទ​មុខ ដែល​ខ្លួន​តែង​ប្រើ​ដើម្បី​ទទួល​បាន​សាច់​ម៉ដ្ឋ​ស្អាត។

តាម​នោះ​ដែរ ម៉ាស​ដែល​តារា​រូប​នេះ​តែង​បិទ​នោះ​គឺ​ផ្សំ​ឡើង​ពី​ផ្លែ​ឈើ​រួម​មាន​ផ្លែគីវី ទឹក​ដោះ​គោ ទឹក​ឃ្មំ និង​សារាយ​សមុទ្រ។ នាង​ក៏​បាន​បន្ថែម​ផង​ដែរ​ថា ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ យើង​គួរ​ប្រើ​ម៉ាស​នេះ​ឲ្យ​បាន​២​ដង​ក្នុង​១​សប្ដាហ៍៕

ចុចអាន៖ ​​ ៣វិធីសាមញ្ញ បំបាត់ការធុញទ្រាន់ដោយសារក្បាលជង្គង់ខ្មៅ ពិបាកស្លៀកពាក់

ប្រភព៖ Eva   ប្រែ​សម្រួល៖ Caramel