SuperM នឹងបង្ហាញមុខជាពិសេសក្នុងកម្មវិធី The Ellen Show
- 2019-10-02 04:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
SuperM នឹងបង្ហាញមុខជាពិសេសក្នុងកម្មវិធី The Ellen Show
ចន្លោះមិនឃើញ
ក្រុមចម្រៀងបុរសថ្មីរបស់ផលិតកម្ម SM គឺ SuperM បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញវត្តមានជាលើកដំបូងក្នុងកម្មវិធី "The Ellen DeGeneres Show” សប្ដាហ៍ក្រោយ។
នៅថ្ងៃទី ០២ ខែតុលានេះ SuperM បានប្រកាសថាក្រុមនឹងចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី "The Ellen Show” នៅថ្ងៃទី ០៩ ខែតុលា។ ជាមួយគ្នានេះ គម្រោងនៃការបង្ហាញអាល់ប៊ុមតូចទី១ ជាផ្លូវការរបស់ SuperM ដែលមានឈ្មោះគ្នានឹងឈ្មោះក្រុមនេះនឹងត្រៀមចេញនៅថ្ងៃទី ០៤ ខែតុលាខាងមុខ។
មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏នឹងមានការប្រគុំតន្ត្រី Debut ដំបូងនៅ១ថ្ងៃបន្ទាប់ពីថ្ងៃចេញអាល់ប៊ុម មានន័យថាថ្ងៃប្រគុំតន្ត្រីគឺនៅថ្ងៃទី ០៥ ខែតុលា វេលាម៉ោង ៧ល្ងាចនៅ Capitol Records លើទឹកដី Hollywood៕