ហ្គេម​ល្បី Words with Friends ​ត្រូវ Hacker ចូល​អុកឡុក​បាន​ជាង ២០០ លាន​គណនី

  • 2019-10-02 06:17:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hacker មួយ​ក្រុម​បាន​ប្រកាស​ពី​ជោគជ័យ​ក្នុង​ការ​ចូល​លុកលុយ​ទិន្នន័យ​របស់​អ្នក​លេង​ហ្គេម Words with Friends ច្រើន​ជាង ២០០ លាន​គណនី​នៅ​ខែ​កញ្ញា​កន្លង​ទៅ​នេះ ដោយ​ក្នុង​នោះ​បាន​លួច​យក​ទាំង​ឈ្មោះ អ៊ីមែល អាសយដ្ឋាន ​និង​ Login ID ជា​ដើម។

ប្រភព Hacker ដែល​ឲ្យ​ឈ្មោះ​ថា Gnosticplayers ​បាន​បញ្ជាក់​ពី​តួ​លេខ​ច្បាស់​លាស់​ដែល​មាន​ប្រមាណ ២១៨ លាន​គណនី មិន​ថា​តែអ្នកលេង​នៅ​លើ​ប្រព័ន្ធ iOS និង Android ដែល​បាន​ដំឡើង​ហ្គេម​នេះ​មុន​ថ្ងៃ​ទី ២ កញ្ញា ឆ្នាំ ២០១៩។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​លើ​សារព័ត៌មាន Hacker News។

ឆ្លើយតប​ពី​ក្រុមហ៊ុន​អភិវឌ្ឍ​ហ្គេម​ខាង​លើ​គឺ Zynga ​ក៏​ទទួល​ស្គាល់​ថា​ទិន្នន័យ​ពិត​ជា​បាន​បែក​ធ្លាយ​ពិត​មែន​សម្រាប់​អ្នក​លេង​ហ្គេម Draw Something និង Words with Friends រាប់​មក​ទល់​ថ្ងៃ​ទី ១២ ​កញ្ញា។ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ដុតដៃដុតជើង​បើក​ការ​ស៊ើបអង្កេត​និង​កំណត់​មុខ​សញ្ញា​ពី​ការ Hack នេះ​ឲ្យ​បាន​ច្បាស់លាស់។

Zynga បាន​សង្កត់​ធ្ងន់​ថា​ខ្លួន​ក៏​កំពុង​ព្យាយាម​ដោះស្រាយ​ដល់​គណនី​ទាំង​អស់​ផង​ដែរ ហើយ​ជំរុញ​ឲ្យ​អ្នក​លេង​ប្រញាប់​ធ្វើ​ការ​ផ្លាស់ប្តូរ​កូដ​សម្ងាត់​ជា​បន្ទាន់៕

អានអត្ថបទ:

ប្រភព៖ Cnet   ប្រែ​សម្រួល៖ កៅ រក្សា