Inter បាត់បង់​ខ្សែ​ប្រយុទ្ធ​សំខាន់​ម្នាក់ ក្នុង​ជំនួប​ជាមួយ Barcelona យប់​នេះ

  • 2019-10-02 08:37:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Romelu Lukaku មិន​អាច​ជួយ​ Inter Milan លេង​ទល់​នឹង Barcelona ក្នុង​ពាន​រង្វាន់ Champions League បាន​ឡើយ​នៅ​រាត្រី​នេះ ដោយសារ​តែ​មាន​បញ្ហា​របួស​សាច់​ដុំ។

និយាយ​ក្នុង​សន្និសីទកាសែត លោក Antonio Conte ឲ្យ​ដឹង​ថា៖ "Romelu មិន​អាច​ធ្វើ​ដំណើរ​ជាមួយ​ពួក​យើង​បាន​ទេ ព្រោះ​គេ​មាន​បញ្ហា​បន្តិចបន្តួច​ជាមួយ​សាច់ដុំ​ភ្លៅ​របស់​គេ"។ Romelu ដែល​ក្លឹប​ទិញ​ពី Manchester United ក្នុង​តម្លៃ​៧២​លាន​ផោន​ក្នុងរដូវ​ក្ដៅ​នេះ បច្ចុប្បន្ន​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​គេ​​ឲ្យ Inter ក្នុង​លីគ Serie A មាន​៣​គ្រាប់។

Inter កំពុង​​សាង​កំណត់ត្រា​ល្អ​ឈរ​កំពូល​តារាង​ពិន្ទុ Serie A ឆ្លង​កាត់​៦​ប្រកួត​ឈ្នះ​ទាំង​អស់។ ទន្ទឹម​នឹង​ព័ត៌មាន Lukaku ក្លឹប Barcelona បាន​បង្ហាញ​ដំណឹង​ល្អ​ កម្លាំង​សំខាន់​៣​រូប​គឺ Lionel Messi, Ousmane Dembele និង​ Jordi Alba សុទ្ធ​តែ​ត្រូវ​អះអាង​ថា​អាច​ចូល​លេង​បាន​វិញ​នៅ​យប់​នេះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម