អ្នកឈ្នះដំណើរកម្សាន្តទៅជប៉ុននឹងបង្ហាញមុខថ្ងៃ ៦ តុលានេះ ជាមួយការសម្ពោធស្មាតហ្វូន V17 Pro

  • 2019-10-02 10:27:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​អំឡុង​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៩ ក្រុមហ៊ុន​ស្មាតហ្វូន​ vivo បាន​ធ្វើ​ការ​ផ្ដល់​ឱកាស​ទៅ​ដល់​អតិថិជន​ដែល​បាន​ជាវ​​​ស្មាតហ្វូន​ vivo S1 ចាប់​​ពី​ថ្ងៃ​ទី​ ១៧ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ២០១៩ នឹង​មាន​ឱកាស​​ក្នុង​ការ​ចាប់​ឆ្នោត​ផ្សង​សំណាង​ជា​មួយ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រទេស​ជប៉ុន​ចំនួន​ ១០ រូប។

សម្រាប់​ការ​ចាប់​ឆ្នោត​នេះ​ដែរ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ​២០១៩ នៅ​ផ្សារ​ទំនើប Aeon Sensok City ជាន់​ផ្ទាល់​ដី ចាប់​ពី​ម៉ោង ៦ ល្ងាច​រហូត​ដល់​ម៉ោង៩ យប់។ ​ការ​ចាប់​ឆ្នោត​នេះ​​​នឹង​ត្រូវ​​ចាប់​ដោយ Random ចេញ​ពី System ដោយ​ជ្រើស​រើស IMEI 1 របស់​អតិថិជន​ដែល​បាន​ជាវ​ទៅ​លើ vivo S1។

កាន់​តែ​ពិសេស​នោះ​នឹង​មាន​ធ្វើ​ការ​សម្ពោធ​ស្មាតហ្វូន​ម៉ូឌែល​ចុង​ក្រោយ vivo V17 Pro នៅ​អំឡុង​ថ្ងៃ​ជា​មួយ​គ្នា​​ផង​ដែរ។ ​មិន​តែ​ប៉ុណ្ណោះ​ព្រម​ទាំង​មាន​ការ​ប្រគំតន្ត្រី​ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​តារា​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក៏​ជា​គណៈកម្មការ​នៃ​ការ​ប្រកួត​កម្មវិធី​លំដាប់​ថ្នាក់​ពិភពលោក Cambodia Idol Junior រដូវ​កាល​ទី១ ផង​ដែរ​ មាន​ដូច​ជា កំពូល​តារា​ចម្រៀង លោក ព្រាប សុវត្ថិ ដែល​ជា​តារា​តំណាង​ផលិតផល​ស្មាតហ្វូន vivo លោក ឆន សុវណ្ណារាជ និង កញ្ញា សុខ ស្រីនាង៕

អត្ថបទ៖ សុខហេង