សំពង Spurs ៤គ្រាប់មិនអស់ចិត្ត អតីតកីឡាករ Arsenal បង្ហោះសារឌឺដងមួយទៀត
- 2019-10-02 11:21:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំពង Spurs ៤គ្រាប់មិនអស់ចិត្ត អតីតកីឡាករ Arsenal បង្ហោះសារឌឺដងមួយទៀត
ចន្លោះមិនឃើញ
ខ្សែបម្រើក្លឹប Bayern Munich កីឡាករ Serge Gnabry បានបង្ហោះសារនៅលើបណ្ដាញ Twitter មួយ ក្រោយពីប្រកួតប៉ះនឹងក្លឹប Tottenham Hotspur ក្នុងក្របខ័ណ្ឌ UEFA Champions League បានបញ្ចប់។
សារនោះមានខ្លឹមសារថា៖ " ទីក្រុងឡុងដុងភាគខាងជើងមានពណ៌ក្រហម " (North London is Red)។
North London is RED!!! pic.twitter.com/1Te5YjqpWo
— Serge Gnabry (@SergeGnabry) October 1, 2019
កីឡាករអាល្លឺម៉ង់វ័យ ២៤ឆ្នាំរូបនេះ បានស៊ុតចូល ៤គ្រាប់ ក្នុងជ័យជម្នះ ៧-២ របស់ក្លឹប Bayern Munich ទៅលើក្លឹប Tottenham Hotspur។
គួរបញ្ជាក់ផងដែរថា Gnabry ធ្លាប់លេងឲ្យ Arsenal អំឡុងឆ្នាំ២០១២ ដល់ ២០១៦ ដោយបង្ហាញខ្លួនបាន ១០ប្រកួត និងរកបាន ១គ្រាប់៕