មកដឹងថ្លៃចំណាយសំខាន់ៗក្នុង​ពិធីមង្គលការរបស់ Justin និង​ Hailey

  • 2019-10-03 02:13:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មង្គល​ការ​លើក​ទី ២​របស់​ Justin Bieberនិង​ Hailey Baldwinទទួល​បាន​ការ​សាទរ​ពី​អ្នក​គាំទ្រ​ជា​ច្រើន​ ហើយ​មង្គល​ការ​ម្ដងទៀត​នេះ​ដែរ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ពិធី​អស្ចារ្យ​មួយ​ប្រចាំ​សតវត្ស​របស់​ពិភពហូលីវូដ។

ភ្ញៀវកិត្តិយស​ល្បីៗ​ក៏​ទី​ចូលរួម​ហូរហែ​អបអរ​គូស្នេហ៍​១នេះ ក្នុង​ឱកាស​ដ៏​មាន​ក្ដី​សុខ។ វិបសាយ​ព័ត៌មាន​ Daily Mail ដែល​ជា​ប្រភពព័ត៌មាន​ដ៏​ល្បី​ប្រចាំ​លោក​ខាងលិច​បាន​ទម្លាយ​ឲ្យ​ដឹង​ថា​ខ្ទង់​ចំណាយ​សម្រាប់​មង្គល​ការ​របស់ Justin និង​ Hailey គឺលើស​ពី​ ១,៣លានដុល្លារទៅទៀត។

សម្រាប់​ម្ហូប​ និង​សេវា​បម្រើ​ផ្សេងៗក្នុង​ពិធី ចំណាយ​អស់​ ១១៥ ៥០០ដុល្លារ

ក្នុង​ពីធីមង្គល​នេះ​ ផ្កា​ស្រស់​ដាក់​តាំង​លម្អ​ត្រូវ​ចំណាយ​ជាង​ ៣០០ ០០០ដុល្លារ។ ជាមួយ​គ្នា​នោះ​ Justin ថែម​ទាំង​ជួល​បន្ទប់​ចំនួន ១៥២របស់​សណ្ឋាគារ​ Montage Patmetto Bluff នេះ​ ដោយ​បន្ទប់​ខ្លះ​ មាន​តម្លៃ​ ៣១៤ដុល្លារ​ ក្នុង​១យប់។ ដូចនេះ​សរុប​ជារួមតម្លៃ​សរុប​គឺ ១១៤ ៥០០ដុល្លារ។

អាហារ​ពេល​ព្រឹក​វិញ​ រៀបចំ​ជា​លក្ខណៈ​ប៊ូហ្វេ ក្នុង​ម្នាក់​មាន​តម្លៃ ៩៥ដុល្លារ និង​ម្ហូប​ផ្សេងៗ​ទៀត​ដែល​ត្រូវ​ចំណាយ​តិច​ច្រើន​ទៅតាម​នោះ។

ជាការពិត​ សម្រាប់​កូន​កំលោះកូនក្រមុំមិន​ស្នាក់​នៅ​សណ្ឋាការ​នោះទេ មានន័យ​ថា​ពួកគេ​បាន​ជួល​វីឡា៤ផ្សេង​ស្នាក់​នៅ។ ដោយសារ​ Justin និង​ Hailey មក​ស្នាក់​តាំង​ពី​ល្ងាច​ថ្ងៃពុធ​ ហើយ​ថ្លៃ​ចំណាយ​ក្នុង​ ១យប់​គឺ​ ១ ៧៥០ដុល្លារ។ ដូចនេះ​សរុប​ ៣​ថ្ងៃ​ ពួកគេ​ត្រូវ​ចំណាយ​ ២១ ០០០ដុល្លារ។

ការ​ចំណាយ​សម្រាប់​ពិធី​ជប់លៀង អស់​ចំនួន​ ៤៤ ៨១០ដុល្លារ

នៅ​ពេល​ល្ងាច​ ភ្ញៀវ​ចូល​រួម​ពិត​ជា​រីករាយ​ Cocktail ក៏ដូចជា​ទិដ្ឋភាព​ដ៏​ពិសេស​ដែល​បាន​រៀបចំ​យ៉ាង​ផ្ចិតផ្ចង់។ បើ​តាម​ការ​ឲ្យដឹង​ តម្លៃ​ចូល​រួម​សម្រាប់​មនុស្ស​ម្នាក់​គឺ​ ៣៦០ដុល្លារ ហើយ​គូស្នេហ៍នេះ​បាន​អញ្ជើញ​អ្នក​​ជិតស្និទ្ធ​ចំនួន​ ៧០នាក់ ក្នុង​នោះ​រួម​មាន​ទាំង​គ្រួសារ​ទាំងសង្ខាង​ Kendall, Kylie Jenner Usher និង​មនុស្ស​សំខាន់​ផ្សេងទៀត ដែល​សរុប​ជារួម​ត្រូវ​ចំណាយ​ ២៥ ៩២០ដុល្លារ។

ភ្ញៀវ​ចូលរួម​នឹង​ទទួល​បាន​ ស្រា១ដប​ មាន​ឈ្មោះ​ថា​ Moet & Chandon Imperial។ ស្រានេះ​ក៏​ត្រូវ​បាន​រចនា​ជា​ឈ្មោះ​គូស្នេហ៍ Bieber ផងដែរសម្រាប់​អបអរ​ថ្ងៃ​មង្គល​ការ។ ១ដប​នេះ​ មាន​តម្លៃ​ ៤៤,៩៥ដុល្លារ ដូចនេះ​សរុប​ជារួម​ពួកគេ​ត្រូវ​ចំណាយ ៣ ៥០០ដុល្លារ។

ដោយឡែក​ មុន​ថ្ងៃ​ពិសេស​ ១​ថ្ងៃ​ នៅពេល​ល្ងាច​ក៏​មាន​ការ​បម្រើ​អាហារ​សុទ្ធ​តែ​ឆ្ងាញ់ៗនៅ​ភោជនីយដ្ឋាន​ Moreland Landing and Cole ។ នៅ​ពេល​ព្រឹក​សម្រាប់​ថ្ងៃ​ទី ៣ (មានន័យ​ថា​ក្រោយ​ថ្ងៃ​មង្គលការ) ប្ដី​ប្រពន្ធ​១គូនេះ​ ក៏​បាន​ចូលរួម​ជាមួយ​ភ្ញៀវ​ទាំង​អស់​ញ៉ាំ​ងាហារជុំគ្នា​នៅ​ភោជនីយដ្ឋាន​ Buffalo។ តម្លៃ​ត្រូវ​ចំណាយ​គឺ​ ៩៥ ក្នុង​ម្នាក់ ដូចនេះ​សរុប​មក​ត្រូវ​ចំណាយ​ ៦ ៨៤០ដុល្លារ។

មធ្យោបាយ​ធ្វើ​ដំណើរ ចំណាយ​អស់​ ១៤១ ២៨០ដុល្លារ

ប្ដី​ប្រពន្ធ​នេះ​បាន​ធ្វើ​ដំណើរ​ តាម​យន្តហោះឯកជន​ទៅកាន់​រដ្ឋ Carolina ភាគ​ខាងត្បូង ហើយ​ចេញ​ពី​រដ្ឋ California ត្រូវ​ចំណាយ​អស់​ ១៣ ៥០០ដុល្លារ ក្នុង​ ១ម៉ោង។ ដើម្បី​មក​ដល់​ទីតាំង​ គឺ​ត្រូវ​ចំណាយ​៥ម៉ោង​ ដូចនេះ​ថ្លៃ​ធ្វើ​ដំណើរ​សរុប​នេះ​អស់​ដល់ទៅ​ ១៣០ ០០០ដុល្លារ។

ជាមួយ​គ្នា​នោះ​ ពួកគេ​ក៏​ថែម​ទាំង​បាន​ជួល​ទូក​ចំនួន​ ១០គ្រឿង​ដឹក​អ្នក​ដំណើរ​អមជាមួយ​ពេល​ទៅ​ចូលរួម​ពិធីជប់លៀង​ពេល​ល្ងាច​ដែរ ដែល​ត្រូវ​ចំណាយ​លើស​ពី ២ ៥០០ដុល្លារទៅទៀត។

មិនទាន់អស់ទេ ពេល​ត្រឡប់​ពី​ទីតាំង​ពិធី អ្នក​ចូលរួម​ក៏មាន​ភាពងាយស្រួល​ដោយ​មាន​រថយន្តក្រុង៣ ចាំទទួលយ៉ាងមានរបៀប។ តម្លៃជួល​សេវាឡានក្រុង​នេះ​ គឹខ្ទង់ ៣ ៧៨០ដុល្លារ សម្រាប់​៦ម៉ោង។

ការតុបតែង​ទីតាំង​ពិធី​មង្គល​ ចំណាយ​អស់​ ៩០០ ០០០ដុល្លារ

អាច​និយាយ​បាន​ថា​ ដល់​វគ្គ​នេះ​ពួកគេ​ត្រូវ​ចំណាយ​ធំជាងគេ​ ព្រោះ​ទាំង​តុ កៅអី ត្រូវ​បាន​រៀបចំ​យ៉ាង​ស្រស់​ស្អាត​មាន​របៀប​បំផុត​ តប​តាម​ការ​ចង់​បាន​របស់​ម្ចាស់​កម្មវិធី និង​ចេញ​ពី​ការ​យក​ចិត្ត​ទុកដាក់​របស់​ក្រុមហ៊ុន​ពិធីការ​ដែល​មាន​ឈ្មោះ​ថា​ Revelry Even Designers ដែល​ជា​ក្រុមហ៊ុន​ដ៏ល្បី​លេច​មុខ​ជា​រឿយៗ​ក្នុង​ការ​រៀបចំ​កម្មវិធី​ប្រគល់ពាន​រង្វាន់ធំៗដូចជា Oscar និង​ Grammy ជា​ដើម។

ឈុត​អាពាហ៍ពិពាហ៍ ចំណាយ​អស់​ ១២៤ ៣០០ដុល្លារ

កូន​ក្រមុំ Hailey ស្លៀក​រ៉ូប​ពណ៌​ស​ដ៏​ស្រស់​ស្អាតសម្រាប់​ពិធីជប់លៀង​​ Brand Vivienne Westwood។ ឯរ៉ូប​រៀបការ​តែម្ដង​ ក៏​មាន​សេចក្ដីរាយការណ៍​ថា​ជា​ Brand តែមួយ​ជាមួយ​គ្នា​នេះ​ដែរ មាន​តម្លៃ​ ៦០ ០០០ដុល្លារ ជាមួយ​ស្បែកជើង​កែង​ Brand Jimmy Choo តម្លៃ​ ៩៧៥ដុល្លារ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី