Europa៖ Man Utd នឹងប៉ះក្រុមមកពីហូឡង់ ដោយគ្មាន Pogba
- 2019-10-03 05:10:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Europa៖ Man Utd នឹងប៉ះក្រុមមកពីហូឡង់ ដោយគ្មាន Pogba
ចន្លោះមិនឃើញ
Paul Pogba នឹងអវត្តមានការប្រកួតរវាង Manchester United និង AZ Alkmaar នៅពាន UEFA Europa League នៅយប់ថ្ងៃព្រហស្បតិ៍នេះ។
ខ្សែបម្រើវ័យ២៦ឆ្នាំត្រូវគ្រូបង្វឹកដាក់ឲ្យលេងពេញ១ប្រកួតទល់នឹង Rochdale នៅ League Cup និង Premier League ទល់នឹង Arsenal ធ្វើឲ្យរូបគេមានបញ្ហាមិនស្រួលប្រអប់ជើង។ កម្លាំងសំខាន់ដទៃដូចជា Martial, Luke Shaw, Phil Jones និង Wan-Bissaka ក៏អវត្តមានប្រកួតនេះដែរ។
United បានប្រកួតបើកឆាកពូល L ដោយយកឈ្នះ Astana មកពីកាហ្សាក់ស្ថាន ដោយលទ្ធផល១ទល់នឹង ០ កាលពីប្រកួតទី១។ ក្រុមដែលដឹកនាំដោយលោក Ole Gunnar Solskjaer រំពឹងច្បាមយក៦ពិន្ទុពី២ប្រកួតរបស់ខ្លួន៕