ចង់រៀននៅអាមេរិក? នេះគឺសាកលវិទ្យាល័យល្បី ៥ប្រចាំរដ្ឋធំៗបើកឲ្យកូនខ្មែរដាក់ពាក្យជាមួយលក្ខខណ្ឌល្អកម្រមាន

  • 2019-10-03 09:31:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដំណឹង​ល្អ! សម្រាប់​សិស្សានុសិស្ស​ខ្មែរ ដែល​ទើប​ចប់​បាក់ឌុប ឬ ទើប​តែ​បញ្ចប់​ថ្នាក់​មធ្យមសិក្សា ​ហើយ​មាន​គម្រោង​ទៅ​បន្ត​ការ​សិក្សា​ក្រៅ​ប្រទេស ឱកាស​ល្អ​មក​ដល់​ហើយ​។

យោង​តាម​ការ​ណែនាំ​ដោយ WEduAbroad ដែល​ជា​ឯកទេស​ផ្នែក​​ប្រឹក្សា​យោបល់​ទៅ​បន្ត​ការ​សិក្សា​នៅ​បរទេស​ បាន​ឲ្យដឹង​ថា បច្ចុប្បន្ន​មាន​សាកលវិទ្យាល័យ​ ៥​នៅ​អាមេរិក​កំពុង​បើក​ទូលាយ​​សម្រាប់​សិស្ស​និស្សិត​ខ្មែរ​ដាក់​ពាក្យ​ទៅ​រៀន ដែល​សុទ្ធ​សឹង​ជា​សាកលវិទ្យាល័យ​មាន​ឈ្មោះ​ល្បី មាន​គុណភាព​អប់​រំ​ខ្ពស់ ​មាន​​ទទួល​ស្គាល់​យ៉ាង​ទូលំទូលាយ​លើ​ផ្នែក​សិក្សា​អប់រំ​នៅ​សហរដ្ឋអាមេរិក និង​ទូទាំង​ពិភពលោក​។

សាកល​វិទ្យាល័យ​ទាំង ៥​ នោះ​មាន​ដូចជា ៖

១. សាកលវិទ្យាល័យ University of South Florida

University South Florida (USF) គឺ​ជា​សាកលវិទ្យាល័យ​សាធារណៈ​ដ៏​ធំ​មួយ​ក្នុង​រដ្ឋ Florida ដែល​ផ្ដល់​ជូន​នូវ​ថ្នាក់​បរិញ្ញាបត្រ អនុបណ្ឌិត និង បណ្ឌិត។ USFមាន​មហាវិទ្យាល័យ​ចំនួន ១៤ ដែល​ផ្ដល់​ជូន​នូវ​មុខ​ជំនាញ​ជាង ១៨០។ តួយ៉ាង​ មុខ​ជំនាញ​ល្បី​ៗ​ ដែល​សម​ស្រប​សម្រាប់​និស្សិត​កម្ពុជា៖

  • ស្ថាបត្យកម្ម ( Architecture )
  • វិទ្យាសាស្ត្រ​កុំព្យូទ័រ ( Computer Science)
  • វិស្វកម្ម​កុំព្យូទ័រ ( Computer Engineering)
  • អប់រំ វិស្វកម្ម សិល្បៈ ធម្មជាតិ ( Education , Engineering , Art , and Nature)
  • វិទ្យាសាស្ត្រ​សុខភាព សូនរូប និង​សិល្បៈ​ ( Health Science, Pottery, and Art) ។

២.សាកលវិទ្យាល័យ Saint Louis University

Saint Louis University គឺ​ជា​សាកលវិទ្យាល័យ​កាតូឡិក​ដ៏​ធំ​មួយ​ដែល​មាន​វ័យ​ចំណាស់​ និង​ភាព​ល្បីល្បាញ​នៅ​ក្នុង​រដ្ឋ Missouri។ សាកលវិទ្យាល័យ​នេះ​បាន​ឈរ​ឈ្មោះ​ក្នុង​ Top 100 University ដែល​ផ្ដល់​ជូន​ដោយ U.S News & World Report។ មុខជំនាញ​ល្បីៗ​សម្រាប់​សិក្សា​មាន​ដូចជា ៖

  • ពាណិជ្ជកម្ម (Commerce)
  • ផ្នែក​សុខភាព ៖ គិលានុបដ្ឋាយិកា សុខភាព​សាធារណៈ (Public Health & Nursing)
  • ទំនាក់ទំនង (Communication)
  • ទំនាក់ទំនង​អន្តរជាតិ (International Relation)
  • ច្បាប់ (Law)
  • វិទ្យាសាស្ត្រ​កុំព្យូទ័រ (Information Technology)
  • វិស្វកម្ម (Engineering)។

៣.សាកលវិទ្យាល័យ Washington State University

សាកលវិទ្យាល័យ​នេះ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​ ១៩៨៩ និង​មាន​ឈ្មោះ​បោះ​សំឡេង​ទូទាំង​សហរដ្ឋអាមេរិក និង​ពិភពលោក។ ជា​មួយ​នឹង​ការ​ចុះ​ឈ្មោះ​ចូល​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន ២៤,៤៧០នាក់។ ចំពោះ​កម្ម​វិធី​សិក្សា​មាន​ដូចជា ៖

  • ផ្នែក​ពេទ្យ​សត្វ (Veterinary)
  • កសិកម្ម (Agriculture)
  • ស្ថាបត្យកម្ម (Architecture)
  • ចំណីអាហារ (Foods and Nutrition)
  • វិទ្យាសាស្ត្រ​រុក្ខជាតិ (Plant Science)
  • អាជីវកម្ម (Business)
  • សុខភាព និង​ឱសថសាស្ត្រ (Health and Pharmacology ) ។

៤. សាកលវិទ្យាល័យ Suffolk University

ការ​អប់រំ​នៅ​សកលវិទ្យាល័យ​នេះ​មាន​កម្រិត​ និង​ស្តង់ដារ​ខ្ពស់​ ហើយ​ក៏​ជា​សកល​វិទ្យាល័យ​មួយ​ក្នុង​ចំណោម​សាកលវិទ្យាល័យ​ផ្នែក​ច្បាប់​ធំ​បំផុត​នៅ​សហរដ្ឋអាមេរិក ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​តាំង​ពី​ឆ្នាំ ១៩០៦ ក្នុង​ទី​ក្រុង Boston។ កម្មវិធី​សិក្សា​ដែល​ផ្ដល់​ជូន​នូវ​ថ្នាក់​បរិញ្ញាបត្រ អនុបណ្ឌិត និង​បណ្ឌិត។ មុខជំនាញ​សិក្សា និង​សមស្រប​សម្រាប់​និស្សិត​កម្ពុជា ៖

  • ជីវ​បច្ចេកវិទ្យា (Bio technology)
  • វិទ្យាសាស្ត្រ​កុំព្យូទ័រ (Computer Engineering)
  • ទំនាក់ទំនង​អន្តរជាតិ (International Relation)
  • គណនេយ្យ (Accounting)
  • វិភាគ​ពាណិជ្ជកម្ម និង​ទីផ្សារ​ឌីជីថល (Business Analytics & Digital Marketing) ។​

៥. សាកលវិទ្យាល័យ Illinois State University

សាកលវិទ្យាល័យ​សាធារណៈ​មួយ​នេះ​មាន​ទី​តាំង​នៅ​រដ្ឋ  Illinois សហរដ្ឋអាមេរិក​ដែល​វ័យ​ចាស់​ជាង​គេ​នៅ​រដ្ឋ Illinois ​បង្កើត​តាំងពី​ឆ្នាំ ១៨៥៧។ មុខ​ជំនាញ​ល្បី​ៗ​ និង​បង្កើត​នូវ​ធនធាន​មនុស្ស​ (គ្រូ) ហើយ​សមស្រប​និស្សិត​កម្ពុជា​មាន​ដូចជា​៖

  • ព័ត៌មានវិទ្យា (Information Technology)
  • ទីផ្សារ (Marketing )
  • ហិរញ្ញវត្ថុ (Finance)
  • គណនេយ្យ (Accounting)
  • គ្រប់គ្រង (Management)
  • វិទ្យាសាស្ត្រ និង ព័ត៌មានវិទ្យា (Science & information technology)
  • ទំនាក់ទំនង និង​គិលានុបដ្ឋាយិកា (Communication & Nursing)។

ដូច្នេះ​ប្រសិន​បើ​ សិស្ស​និស្សិត មាតាបិតា ឬ អាណាព្យាបាល​មាន​បំណង​ចង់​ឲ្យ​កូន​ជា​ទី​ស្រលាញ់​ទៅ​បន្ត​ការ​សិក្សា​ទាំង​ថ្នាក់​វិទ្យាល័យ បរិញ្ញាបត្រ ឬ​អនុបណ្ឌិត លោក​អ្នក​អាច​ប្រឹក្សា​យោបល់​ដោយ​ឥត​គិត​ថ្លៃ​ជា​មួយ​អ្នក​ជំនាញ​ប្រឹក្សា​របស់ WEduAbroad

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង លេខទូរស័ព្ទ​៖ 016 54 83 54 / 081 63 6360

Sokhonn Somapheavy