ស្គាល់​អភិបាលខេត្ត-រាជធានី ទាំង ២៥រូប ហើយឬនៅ?

  • 2019-10-08 02:50:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីចុងខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ មានការផ្លាស់ប្ដូរ​អភិបាលខេត្ត​ចំនួន ៣ គឺ​លោក គួច ចំរើន ផ្ទេរ​ពីអភិបាលខេត្តកំពង់ចាម ទៅជា​អភិបាលខេត្ត​ព្រះសីហនុ ជំនួស​លោក​យន្ត មីន ដែល​លាលែង​ពីតំណែង, លោក អ៊ុន ចាន់ដា ផ្ទេរ​ពី​អភិបាលខេត្តព្រះវិហារ ទៅជា​អភិបាលខេត្តកំពង់ចាម ជំនួស​លោក គួច ចំរើន និងលោក ប្រាក់ សុវណ្ណ ពីអភិបាលរង​ខេត្ត​ស្វាយរៀង ទៅជា​អភិបាលខេត្ត​ព្រះវិហារ ជំនួស​លោក អ៊ុន ចាន់ដា។

ខាងក្រោមនេះ ជា​អភិបាលខេត្ត-រាជធានី ទាំង ២៥ គិត​ត្រឹម​ការ​ផ្លាស់ប្ដូរ​ខាងលើ (ខែមិថុនា ឆ្នាំ២០១៩) រៀបតាមលំដាប់​ថ្ងៃ​ចូលកាន់តំណែង ពីថ្មី ទៅចាស់៖

១. លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ (ចូលកាន់តំណែង ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩)

លោក គួច ចំរើន

**២. លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម** (ចូលកាន់តំណែង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩)

លោក អ៊ុន ចាន់ដា

៣. លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ (ចូលកាន់តំណែង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩)

លោក ប្រាក់ សុវណ្ណ (រូបភាពរដ្ឋបាលខេត្តព្រះវិហារ)

៤. លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ (ចូលកាន់តំណែង ខែឧសភា​ឆ្នាំ ២០១៩)

លោក អ៊ុំ រាត្រី (រូបភាព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

៥. លោក ទៀ សីហា អភិបាលខេត្តសៀមរាប (ចូលកាន់តំណែង ខែធ្នូ ឆ្នាំ២០១៨)

លោក ទៀ សីហា (រូបភាព៖ រដ្ឋបាលខេត្តសៀមរាប)

៦. លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាល​ខេត្ត​ត្បូងឃ្មុំ (ចូលកាន់​តំណែង ខែវិច្ឆិកា ឆ្នាំ២០១៨)

លោក ជាម ច័ន្ទសោភ័ណ្ឌ (រូបភាព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ)

៧. លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ (ចូលកាន់តំណែង ខែវិច្ឆិកា ឆ្នាំ២០១៨)

លោក ប៉ែន កុសល្យ (រូបភាព៖ ហ្វេសប៊ុកផេក លោក ប៉ែន កុសល្យ)

៨. លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន (ចូលកាន់តំណែង ខែមេសា ឆ្នាំ២០១៨)

លោក ផាន់ ចាន់ធុល

៩. លោក វ៉ា ថន អភិបាលខេត្តក្រចេះ (ចូលកាន់តំណែង ខែមេសា ឆ្នាំ២០១៨)

លោក វ៉ា ថន (រូបភាព៖ សាលាខេត្តក្រចេះ)

១០. លោក អ៊ូច ភា អភិបាលខេត្តតាកែវ (ចូលកាន់​តំណែង ខែមីនា ឆ្នាំ២០១៨)

លោក អ៊ូច ភា (រូបភាព៖ រដ្ឋបាលខេត្តតាកែវ)

១១. លោក ជាវ តាយ អភិបាលខេត្តកំពត (ចូលកាន់​តំណែង ខែមករា ឆ្នាំ២០១៨)

លោក ជាវ តាយ (រូបភាព៖ រដ្ឋបាលខេត្តកំពត)

១២. លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង (ចូលកាន់តំណែង​ ខែតុលា ឆ្នាំ២០១៧)

លោក ងួន រតនៈ

១៣. លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ (ចូលកាន់​តំណែង ខែមិថុនា ឆ្នាំ២០១៧)

លោក ឃួង ស្រេង

១៤. លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង (ចូលកាន់​តំណែង ខែមិថុនា ឆ្នាំ២០១៧)

លោកស្រី មិថុនា ភូថង

១៥. លោក សុខ លូ អភិបាលខេត្តកំពង់ធំ (ចូល​កាន់​តំណែង ខែធ្នូ ឆ្នាំ២០១៦)

លោក សុខ លូ

១៦. លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ (ចូលកាន់តំណែង ខែមីនា ឆ្នាំ២០១៦)

លោក វ៉ី សំណាង

១៧. លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង (ចូល​កាន់​តំណែង ខែមីនា ឆ្នាំ២០១៦)

លោក ម៉ែន វិបុល (រូបភាព៖ រដ្ឋបាលខេត្តស្វាយរៀង)

១៨. លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគីរី (ចូលកាន់​តំណែង ខែកុម្ភៈ ឆ្នាំ២០១៦)

លោក ស្វាយ សំអ៊ាង

១៩. លោក ជា សុមេធី អភិបាលខេត្តព្រៃវែង (ចូលកាន់​តំណែង ខែមករា ឆ្នាំ២០១៦)

២០. លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង (ចូលកាន់តំណែង ខែធ្នូ ឆ្នាំ២០១៥)

២១. លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល (ចូលកាន់​តំណែង ខែធ្នូ ឆ្នាំ២០១៤)

លោក ម៉ៅ ភិរុណ (រូបភាព៖ រដ្ឋបាលខេត្តកណ្ដាល)

២២. លោក ម៉ៅ ធនិន អភិបាលខេត្តពោធិសាត់ (ចូលកាន់​តំណែង ខែឧសភា ឆ្នាំ២០១៤)

លោក ម៉ៅ ធនិន (រូបភាព៖ ហ្វេសប៊ុកផេកលោក ម៉ៅ ធនិន)

២៣. លោក ថង សាវុន អភិបាលលខេត្តរតនគីរី (ចូលកាន់​តំណែង ខែឧសភា ឆ្នាំ២០១៤)

លោក ថង សាវុន

២៤. លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង (ចូលកាន់​តំណែង ខែកញ្ញា ឆ្នាំ២០១៣)

២៥. លោក កែន សត្ថា អភិបាលខេត្តកែប (ចូលកាន់តំណែង ខែសីហា ឆ្នាំ២០១២)

លោក កែន សត្ថា (រូបភាព៖ រដ្ឋបាលខេត្តកែប)

អត្ថបទ៖ ឈិន មិថុនា