ក្រុម​អង់គ្លេស​២​ឈ្នះ​ទាំង​អស់​នៅ​ Europa អត់​តែ​ Man Utd មួយ​

  • 2019-10-04 01:41:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​មក​ពី​អង់គ្លេស​ចំនួន​​៣​ បាន​ធ្វើ​ការ​ប្រកួត​ប្រជែង​នៅ​ពាន​ UEFA Europa League កាល​ពី​យប់​មិញ​ក្នុង​នោះ​២​ក្រុម​រក​បាន​៣​ពិន្ទុ​ខណៈ​១​ក្រុម​បាន​ត្រឹម​ស្មើ​ប៉ុណ្ណោះ។​

Wolverhampton បាន​យក​ឈ្នះ​ Besiktas ១-០​ នៅ​ការ​ប្រកួត​ពូល​ K ស្រប​ពេល​​ Arsenal បំបាក់​ Standard Liege ៤-០ នៅ​ពូល​ F។ ដោយ​ឡែក​ Manchester United កម្សត់​ជាង​គេ​គឺ​បាន​ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ​ក្រោយ​ស្មើ​គ្នា​ ០-០ ជាមួយ​ AZ Alkmaar មក​ពី​ហូឡង់។​

ឆ្លង​កាត់​២​ប្រកួត​កន្លង​មក​ Arsenal ធ្វើ​បាន​ល្អ​ជាង​គេ​ដោយ​ឈរ​លេខ​១​ក្នុង​ពូល​ F, Wolves ឈរ​លេខ​៣​ក្នុង​ពូល​ K រី​ឯ​ United វិញ​មិន​អាក្រក់​ពេក​ទេ​គឺ​ឈរ​លេខ​២​ ក្នុង​ពូល​L ស្មើ​ពិន្ទុ​គ្នា​ជាមួយ​ក្រុម​​ Partizan Beograd៕

ប្រភព៖ Express   ប្រែសម្រួល៖ សៀនហួរ