ថែម​លោក​គ្រូ​ ៣​នាក់​ទៀត​ដែល​មាន​រូប​សម្បត្តិ​ តារា​ភាពយន្ត​សុំ​ខ្មាស

  • 2019-10-04 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជា​ច្រើន​ក្រោយ​ពេល​ឃើញ រូប​សម្បត្តិ​របស់​លោក​គ្រូ​ៗ សង្ហា​ឥត​ទាស់​បែប​នេះ​បាន​ត្រឹម​ស្ដាយ​ក្រោយ​ដ្បិត​កាល​ជំនាន់​ខ្លួន​រៀន អត់​ទាន់​មាន​គ្រូ​ស្អាត​ដូច​នេះ។

ជាមួយ​នឹង​យុគ​សម័យ​កាល​អ៊ីនធឺណិត​ដូច​សព្វ​ថ្ងៃ គឺ​គ្មាន​អ្វី​ដែល​លឿន​ជាង​បណ្ដាញ​សង្គម​នោះ​ឡើយ។ មាន​អ្វី​ប្លែក គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​គេច​មិន​ផុត​ពី​អ្នក​ប្រើ​បណ្ដាញ​សង្គម​នោះ​ទេ។ ជាក់​ស្ដែង មុន​នេះ​បន្តិច គេ​បាន​រក​ឃើញ​លោក​គ្រូ​៣​នាក់​ទៀត​ផ្សេង​ៗ​គ្នា ដែល​មាន​រូប​សម្បត្តិ​ទាក់ទាញ​ខ្លាំង ដល់​ថ្នាក់​កូន​សិស្ស​ត្រូវ​បង្ហោះ​ដើម្បី​បង្អួត​ពី​គ្រូ​ខ្លួន។ ខាង​ក្រោម​នេះ​គឺ​ជា​លោក​គ្រូ​រូប​ស្រស់​ទាំង​៣​ដែល​ទើប​ត្រូវ​គេ​រក​ឃើញ។

១. សាស្ត្រាចារ្យ​ជប៉ុន Sota kimura

សាស្ត្រាចារ្យ​ជប៉ុន​ឈ្មោះ Sota Kimura កើត​ឆ្នាំ​១៩៨០ និង​សព្វ​ថ្ងៃ​កំពុង​បង្រៀន​នៅ​សកលវិទ្យាល័យ Tokyo Metropolitan ផ្នែក​ច្បាប់​នៅ​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន។

២. សាស្ត្រាចារ្យ​​អក្សរ​សាស្ត្រ​នៅ Shan Dong

លោក​គ្រូ​ថ្នាក់​មហាវិទ្យាល័យ​ម្នាក់​ទៀត ដែល​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​នោះ​គឺ លោក​គ្រូ​មក​ពី​សកលវិទ្យាល័យ Shan Dong បង្រៀន​ផ្នែក​អក្សរសាស្ត្រ​នៅ​ក្នុង​ខេត្ត Shan Dong ប្រទេស​ចិន។ នៅ​ក្នុង​ឈុត​អាវ​ធំ​របស់​ខ្លួន លោក​គ្រូ​ដែល​មិន​ត្រូវ​គេ​បញ្ចេញ​ឈ្មោះ​នេះ សង្ហារ​មិន​ចាញ់​តារា​សម្ដែង​ឡើយ។

៣. លោក​គ្រូ​បង្រៀន​យោធា​ស្អាត​ដូច Idol កូរ៉េ

លោក​គ្រូ​ចុង​ក្រោយ​ដែល​គេ​រក​ឃើញ​គឺ​មក​ពី​ប្រទេស​ចិន​ដូច​គ្នា ដោយ​បង្រៀន​ផ្នែក​យោធា​ក្នុង​សកលវិទ្យាល័យ​គរុកោសល្យ Ling Nan។ តាម​ការ​ស៊ើប​សួរ លោក​គ្រូ​រូប​សង្ហារ​មិន​ប្រើ​បណ្ដាញ​សង្គម​អ្វី​ទាំង​អស់ ហើយ​ក៏​មិន​ចង់​បញ្ចេញ​ពី​ព័ត៌មាន​របស់​ខ្លួន​ដែរ៕

ប្រភព៖ Kenh14   ប្រែសម្រួល៖ Caramel