Klopp ថា​មាន​រឿង​និយាយ​ច្រើន​ជាមួយ​គ្រូ​ Leicester ពិសេស​គឺ​ថ្លៃ​ទឹក​ភ្លើង​

  • 2019-10-04 07:58:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool នឹង​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​ Anfield របស់​ខ្លួន​ស្វាគមន៍​ Leicester City ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​៨​នៅ​ម៉ោង​៩:០០​យប់​។

Klopp

ក្រុម​រហស្សនាម​ថា​ហង្ស​ក្រហម​បច្ចុប្បន្ន​កំពុង​ឈរ​លេខ​១​ក្នុង​តារាង​នាំ​មុខ​ Leicester City ដែល​ឈរ​លេខ​៣​ចំនួន​៧​ពិន្ទុ​ ដូច្នេះ​បើ​ពួកគេ​ឈ្នះ​ Liverpool នឹង​ដាច់​១០​ពិន្ទុ​ ប៉ុន្តែ​​ករណី​ចាញ់​វិញ​ Leicester នឹង​ឡើង​មក​កៀក​ចំនួន​ត្រឹម​៤​ពិន្ទុ​វិញ។​

Brendan Rodgers ជា​អ្នក​ចាត់​ការ​ Leicester ទោះ​បី​ត្រូវ​បញ្ឈប់​ពី​ការងារ​ពី​ Liverpool មែន​ប៉ុន្តែ​លោក​នៅ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្លឹប​ពិសេស​បុរស​សញ្ជាតិ​អៀរឡង់​ខាង​ជើង​រូប​នេះ​បាន​ជួល​ភូមិគ្រឹះ​របស់​ខ្លួន​នៅ​ទីក្រុង​លីវើភូល​ឲ្យ​ទៅ​លោក​ Jurgen Klopp។

មុន​ការ​ប៉ះ​គ្នា​ថ្ងៃ​ស្អែក​ Klopp បាន​និយាយ​បែប​កំប្លែង​ថា​លោក​ មាន​រឿង​និយាយ​ច្រើន​ជាមួយ​ Rodgers ក្រៅ​ពី​សាច់​រឿង​បាល់ទាត់​។ "ខ្ញុំ​មាន​រឿង​ច្រើន​ដែល​ត្រូវ​និយាយ​គ្នា​ ដូចជា​បញ្ហា​ទឹក​ភ្លើង​ អាង​ហែល​ទឹក​និង​រឿង​ផ្សេង​ៗ​នៅ​ក្នុង​ផ្ទះ"។​ អ្នក​ចាត់​ការ​​អាល្លឺម៉ង់​ ប្រាប់​​លាយឡំ​ជាមួយ​សំណើច​ដូច្នេះ​៕ ​

ប្រភព៖ Sky Sports   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម