កុំភ្លេចទៅជួប Idol ម៉ានិត និង កញ្ចនានៅថ្ងៃស្អែកនេះ

  • 2019-10-04 10:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រគុំតន្រ្តីបែបសិ្នទ្ធស្នាលរបស់ ម៉ានិត និង កញ្ចនា នឹងធ្វើនៅថ្ងៃស្អែកនេះហើយ ដែលពួកគាត់ទាំងពីររួមដៃគ្នាបង្ហាញទេពកោល្យរបស់គាត់នៅមជ្ឍមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា កូរ៉េ ដែលហៅកាត់ថា CKCC ដែលមានទីតាំងនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)ហើយកម្មវិធីនេះនឹងធ្វើឡើងចាប់ពីម៉ោង 4 រសៀល ដល់ម៉ោង 7យប់។

នៅថ្ងៃកម្មវិធីនោះ ម៉ានិត និងកញ្ចនា នឹងមានការសម្តែងជាងលក្ខណៈទោល ដែលសុទ្ធសឹងតែជាបទថ្មីរបស់ពួកគាត់នៅក្នុង ALABUM ថ្មីគឺ សមុទ្រ និង SWEET NIGHTMARE។ ជាពិសេសជាងនេះទៅទៀតនេះ នៅក្នុងថ្ងៃកម្មវិធី ម៉ានិត និង កញ្ចនា និងចូលរួមសម្តែងចំរៀងរួមគ្នានៅលើកឆាកតែមួយផ្ទាល់តែម្តង។

លោកអ្នកអាចស្រម៉ៃមើលបានថា តើកម្មវិធីមួយនេះវានឹងពិសេសយ៉ាង ប្រសិនបើតារាចំរៀងទាំងពីរនាក់នេះអាចឆ្លងឆ្លើយគ្នានៅលើបទតែមួយនិងនៅលើឆាកតែមួយទៀតនោះ។

ក្រៅពីសកម្មភាពរំភើបទាំងអស់នេះហើយ សម្រាប់អ្នកដែលចូលរួមក៏ចូលរួមកម្មវិធី Fan Meet and Greet, និង Fan Sign ពី ម៉ានិត និង កញ្ចនា ហើយក៏អាចថតរូបជាមួយពួកគាត់ផ្ទាល់តែម្តង។ សម្រាប់អ្នកចង់ចូលរួម តម្លៃសំបុត្រត្រឹមតែ7ដុល្លារ ហើយនៅថ្ងៃកម្មវិធីតែម្តងនឹងមានតម្លៃ១០ដុល្លារ!

អត្ថបទ៖ Khun Pisith

អត្ថបទពេញនិយម