ប្រកួត​ UEL នៅ​លុចហ្សំបួរ​ត្រូវ​បាន​ផ្អាក​ ដោយសារ​មាន​ Drone បង្ហោះ​ទង់ជាតិ​រដ្ឋ​មួយ

  • 2019-10-04 11:14:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ប្រកួត​រវាង​ក្លឹប​លុចហ្សំបួរ​ F91 Dudelange និង​ក្លឹប​អាហ្សេបៃហ្សង់ Qarabag ត្រូវ​បាន​ផ្អាក​ជាង ២០​នាទី ក្រោយ​ពេល​ដែល​មាន Drone បង្ហោះ​ទង់ជាតិ​នៃ​តំបន់ Nagorno-Karabakh ដែល​ជា​តំបន់​បំបែក​រដ្ឋ​ពី​ប្រទេស​អាហ្សេបៃហ្សង់។

Drone នេះ​បាន​បង្ហាញ​ឡើង​អំឡុង​ពេល ដែល​ក្លឹប Qarabag នាំ​មុខ​ ២-០។ ការ​បង្ហោះ​ទង់ជាតិ​នេះ ធ្វើ​ឲ្យ​កីឡាករ​អាហ្សេបៃហ្សង់​ខឹង​ រហូត​ធ្វើ​ឲ្យ​កីឡាករ​ម្នាក់​ព្យាយាម​ផ្លោង​បាល់ ដើម្បី​ទម្លាក់ Drone នោះ។

ការ​ប្រកួត​បាន​បញ្ចប់​ទៅ​ក្នុង​លទ្ធផល​ដោយ Qarabag ឈ្នះ ៤-១។

ជម្លោះ​ដែនដី​រវាង​អាហ្សេបៃហ្សង់ និង​អាមិននៀ

អាហ្សេបៃហ្សង់ និង​អាមិននៀ បាន​ប៉ះ​ទង្គិច​គ្នា​ រហូត​ដល់​មាន​សង្គ្រាម​នៅ​ឆ្នាំ១៩៨៨ រឿង​ទឹកដី​តំបន់ Nagorno-Karabakh។ ប្រទេស​ទាំង​ពីរ​បាន​ចុះ​បទ​ឈប់​បាញ់​នៅ​ឆ្នាំ១៩៩៤។ យ៉ាងណាមិញ ជាក់ស្ដែង​សង្គ្រាម​នៅ​តែ​បន្ត​។

តំបន់ Nagorno-Karabakh ត្រូវ​បាន​ទទួល​ស្គាល់​ផ្លូវការ​ថា​ជា ទឹកដី​របស់​អាហ្សេបៃហ្សង់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​តំបន់​នោះ​ភាគ​ច្រើន​មាន​ជនជាតិ​អាមិននៀ​រស់នៅ ហើយ​ស្ថិត​ក្នុង​ស្ថានភាព​ជា​រដ្ឋ​ផ្ដាច់​ខ្លួន៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម