ចិន​រក​ឃើញ​កីឡាករ​ដំបូង ដែល​ស៊ុត​ចូល​ក្នុង​កម្មវិធី​អឺរ៉ុប ក្រោយ​ប្រកួត UEL យប់​មិញ

  • 2019-10-04 12:19:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ប្រកួត​រវាង​ក្លឹបរុស្ស៊ី CSKA Moskow និង​ក្លឹប Espanyol ក្នុង​ក្របខ័ណ្ឌ​ UEFA Europa League សាធារណរដ្ឋ​ប្រជាមានិត​ចិន​រក​ឃើញ​កីឡាករ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ដែល​រក​គ្រាប់​បាល់​ក្នុង​កម្មវិធី​របស់ UEFA។

កីឡាករ​នោះ​គឺ ខ្សែ​ប្រយុទ្ធ​ Espayol កីឡាករ Wu Lei ដែល​រក​គ្រាប់​ទី ១ ឲ្យ​ក្លឹប​អេស្ប៉ាញ​នេះ។ ក្លឹប Espanyol បាន​ឈ្នះ​ក្លឹប​រុស្ស៊ី​ក្នុង​លទ្ធផល ២-០។

គួរ​បញ្ជាក់​ផង​ដែរ​ថា Wu Lei បាន​ផ្ទេរ​ពី​ក្លឹប Shanghai SIPG ទៅ​ក្លឹប​អេស្ប៉ាញ Espanyol កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ។ ចាប់​តាំង​ពី​ពេល​នោះ​មក កីឡាករ​រូប​នេះ​រក​បាន ៥​គ្រាប់ ក្នុង ៣០​ប្រកួត​។

ចំណែក​ក្នុង​ក្រុម​ជម្រើស​ជាតិ​ចិន​វិញ កីឡាករ​វ័យ ២៧​ឆ្នាំ​រូប​នេះ លេង​ក្រុម​ឈុត​ធំ​តាំង​ពី​ឆ្នាំ​២០១០ ដោយ​រក​បាន ១៦​គ្រាប់ ក្នុង​ ៦៤​ប្រកួត៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី