អាង​ទឹក​នៅ​អូឡាំពិក​ ចាប់ផ្ដើម​ចេញ​រាង​ស្អាត​បណ្ដើរៗ​ហើយ​ខណៈ​ការ​សាងសង់​ក៏​ជិត​រួចរាល់​

  • 2019-10-07 02:18:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចំណាយ​ពេល​ជួសជុល​អស់​ជា​ច្រើន​ខែ​កន្លង​មក​ ឥលូវ​នេះ​អាង​ហែល​ទឹក​ អាង​លោត​ទឹក​ និង​កន្លែង​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ជួសជុល​ និង​បំពាក់​ឧបករណ៍​ថ្មី​ទំនើប​ជិត​រួច​រាល់​ហើយ។​

ទិដ្ឋភាពពេលត្រួតពិនិត្យ

ឯកឧត្ដម​ ស៊ុន​ ចាន់ថុល​ ប្រធាន​សហព័ន្ធ​ខាង​លើ​នេះ​ បាន​ឲ្យ​ដឹងនា​ពេល​ចុះ​ត្រួតពិនិត្យ​ថា​ បើ​តាម​ការ​មើល​ឃើញ​ផ្ទាល់​ពី​ការ​សាងសង់​នេះ​ គឺ​រួចរាល់​ប្រហែល​ ៨៥%​ ហើយ​ ប៉ុន្តែ​នៅ​កន្លែង​មួយ​ចំនួន​ត្រូវ​កែប្រែ​ថ្មី​វិញ។​ ប្រធាន​សហព័ន្ធ​ខាង​លើ​នេះ​ បញ្ជាក់​ថា​ ចំណុច​របង​ដែល​ជាប់​និង​អាង​ហែល​ទឹក​នោះ​ គឺ​ត្រូវ​ដក​ចេញ​ ដើម្បី​ឲ្យ​អ្នក​ទស្សនា​ងាយ​ស្រួល​មើល​ ចំណែក​អេក្រង់​មើល​ពិន្ទុ​អាច​នឹង​ដូរ​ឲ្យ​ធំ​ជាង​មុន​ ងាយ​ស្រួល​កីឡាករ​មើល​ឃើញ។​ នៅ​អាង​លោត​ទឹក​ក៏​ត្រូវ​ដាក់​អេក្រង់​មើល​ពិន្ទុ​១ទៀត​ដែរ​ ព្រោះ​មិន​អាច​មក​មើល​ អេក្រង់​ ខាង​អាង​ហែល​នោះ​ទេ​វា​ឆ្ងាយ​ និង​ចំណុច​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​កែប្រែ​ផង​ដែរ។​

ទិដ្ឋភាពពេលត្រួតពិនិត្យ

រំលឹក​ដែរ​ថា​ ឯកឧត្ដម​ ស៊ុន​ ចាន់ថុល​ ប្រធាន​សហព័ន្ធ​កីឡា​ហែលទឹក​កម្ពុជា​ និង​ឯកឧត្ដម​ ស​ សុខា​ បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ការ​ជួសជុល​អាង​ហែល​ទឹក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ កាល​ពី​ថ្ងៃ​សុក្រ​ ទី៤​ ខែ​តុលា​ ឆ្នាំ​២០១៩៕​

ទិដ្ឋភាពពេលត្រួតពិនិត្យ

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម