ទូរសព្ទតម្លៃជាង ២ ពាន់ដុល្លាររបស់ Samsung អាចទ្រាំទ្រនឹងការបត់ ១២ ម៉ឺនដងប៉ុណ្ណោះ (វីដេអូ)

  • 2019-10-07 02:23:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ CNET បាន​​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​វីដេអូ​មួយ​ ដែល​បង្ហាញ​អំពី​ការ​ធ្វើ​តេស្ត​បិទ/បើក​ចុះ​ឡើងៗ​ នូវ Galaxy Fold ដើម្បី​ចង់​ដឹង​ថា​វា​ពិត​ជា​ធន់​ដូច​ការ​អះអាង​របស់ Samsung ឬ​យ៉ាងណា។

CNET បាន​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​វីដេអូ​រយៈពេល ១៤ ម៉ោង​ឯណោះ ហើយក្រោយ​ពី​បិទ/បើកបានជិត ១២ ម៉ឺនដងរួច​មក​ អេក្រង់​ Galaxy Fold មួយ​ចំហៀង​ចាប់​ផ្ដើម​មាន​បញ្ហា តម្រូវ​ឲ្យ​គេ​បញ្ឈប់​ការ​ធ្វើ​តេស្ត។ គួរដឹងថា Samsung បាន​អះអាង​ថា Galaxy Fold អាច​ទ្រាំទ្រនឹងការបត់/ចុះឡើងរហូតដល់ ២០ ម៉ឺនដង។

ទស្សនា​វីដេអូ​ខ្លីៗ​ខាង​ក្រោម ៖

ចុចអាន ៖ ​អ្នកប្រើ​ ​S10​ ក៏​អាច​អាចអាប់ដែតកម្មវិធី​មួយ ប្រើ​បាន​ដូច​ ​Note​ ​10​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង