ស្មាតហ្វូនកាមេរ៉ា ៦ គ្រាប់របស់ Vivo ចេញតម្លៃលក់នៅកម្ពុជាហើយ

  • 2019-10-07 06:25:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Vivo នៅ​ថ្ងៃ​នេះ​ទើប​តែ​ប្រកាស​បង្ហាញ​នូវ​វត្តមាន​របស់​ស្មាតហ្វូន​ស៊េរីថ្មី​ម៉ូដែល​ V17 Pro នៅ​ក្នុង​ទីផ្សារប្រទេសកម្ពុជា ជាមួយនឹងកញ្ចប់តម្លៃ $449

ស្មាតហ្វូនស៊េរីថ្មី​នេះ​មានភ្ជាប់ជាមួយនឹងកាមេរ៉ាសរុប​ដល់​ទៅ ៦ គ្រាប់ អាច​ឲ្យ​អ្នក​ថតរូបភាពកាន់តែអស្ចារ្យលើសពីព្រំដែនកំណត់។ សម្រាប់កាមេរ៉ានេះរួមមានកាមេរ៉ាខាងមុខទំហំ 32MP Dual Elevating Front ដែលមានការ upgrade កាន់តែអស្ចារ្យទៅកាន់កាមេរ៉ា Iconic Elevating Front Camera ដ៏ខ្លាំងក្លាបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា VIVO នេះ។

ស្មាតហ្វូន V17 Pro នេះមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាដ៏អស្ចារ្យជាច្រើនដូចជាអេក្រង់ Super AMOLED Ultra FullView™ Display, កាមេរ៉ាមេខាងក្រោយដែលមានទំហំ 48MP AI Quad Camera ដែលបង្ហាញនូវរូបភាពដ៏អស្ចារ្យគ្មានគូប្រៀបសម្រាប់យុវវ័យសម័យថ្មីនេះ។

កាមេរ៉ាខាងមុខ32MP Dual Elevating Front Camera ​ធ្វើ​ឲ្យ​ការ​ថតរូបភាព Selfie អស្ចារ្យគ្មានគូប្រៀបនោះទេ ហើយ​ផ្នែក​​ក្នុង​នោះ​ក៏​មាន​អម​ជា​មួយ​កាមេរ៉ា​កម្រិត 8MP មួយ​គ្រាប់​ទៀត ជា​ប្រភេទ Super Wide-Angle សម្រាប់​ថត​រូប​ទូលាយ​អាចធ្វើការថតរូបភាព Wide Angle បានដល់ទៅ ១០៥ ដឺក្រេ ល្អ​សម្រាប់​ការថតរូបភាពជាក្រុម។​ លើស​ពី​នេះ​​កាមេរ៉ា​ខាង​មុខ​​ក៏​មាន​បញ្ចូល​នូវ​មុខងារ Selfie Softlight ដែល​ធ្វើ​ការ​ពង្រឹង​ទៅ​លើ​ពន្លឺ​នៃ​ការ​ថត​ពេល​ងងឹត រួម​នឹង​បច្ចេកវិទ្យា ​Super Night Selfie​ ​ផ្តាច់​មុខ​ របស់ VIVO។​​

ចំណែក​​​កាមេរ៉ា​ក្រោយ​កម្រិត 48MP ជាមួយនឹងការបញ្ចូលនូវ AI Algorithms ​នាំយកនូវបទពិសោធន៍ថ្មីនៃការថតរូបភាពដ៏អស្ចារ្យក្នុងការថតរូបភាពបានច្បាស់បំផុត។ ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងកាមេរ៉ា Super Wide-Angle Camera ដែលធ្វើការពង្រីកទៅលើការថតរូបភាព Landscape បានកាន់តែឆ្ងាយស្រស់ស្អាត។ ដើម្បី​ឲ្យ​ការថតរូបភាពកាន់តែអស្ចារ្យនោះ ស្មាតហ្វូន V17 Pro នេះភ្ជាប់ជាមួយនឹងមុខងារដ៏អស្ចារ្យចំនួន ២ គឺ “Pose Master” និង “Super Night Mode” សម្រាប់ធ្វើការពង្រឹងទៅលើសមត្ថភាពនៃការថតរូបភាពនៅពេលយប់ថែមទៀត។

អេក្រង់ Super AMOLED បំពាក់​លើ​ V17 Pro មាន​ទំហំ ៦,៤៤ អ៊ីញ ជា​ប្រភេទ​ Ultra FullView™ Display ដែលមានកម្រិត Ratio ដល់ទៅ 20:9 និង screen-to-body ratio ដល់ទៅ 91.65%។ ​អេក្រង់នេះមានការ​ឌីហ្សាញ​ដែល​ភ្ជាប់​ជាមួយនឹងការលាក់នូវ Dual Elevating Front Camera, រន្ធ​ស្ដាប់​សំឡេង, ភ្លើង និង Proximity Sensors ស្ថិតនៅក្នុងតួខ្លួនរបស់ស្មាតហ្វូននេះតែម្តង។

ស្មាតហ្វូននេះក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ (In-Display Fingerprint Scanning Technology) ឈានមុខគេថែមទៀតផងដែលធ្វើអោយអ្នកប្រើប្រាស់អាចដោះសោរស្មាតហ្វូននេះបានលឿន និងងាយស្រួលបំផុត។

ស្មាតហ្វូន V17 Pro នេះគឺឌីហ្សាញឡើងសម្រាប់អ្នកលេងហ្គេមជាច្រើន ដោយវាមានភ្ជាប់ជាមួយនឹង Game Mode ដែលធ្វើឲ្យការលេងហ្គេមគឺរលូនអស្ចារ្យបំផុត។ វាក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Multi-Turbo Acceleration ក្នុងការពង្រឹងទៅលើប្រព័ន្ធនេះឲ្យដំណើរការយ៉ាងរលូនថែមទៀត ដែលពិតជាផ្តល់នូវអារម្មណ៍រីករាយ និងអស្ចារ្យបំផុតក្នុងការលេងហ្គេម។ V17 Pro មានភ្ជាប់ជាមួយនឹងមុខងារជាច្រើនទៀតដូចជា Game Center ដែលធ្វើការឆែកមើលទៅលើកម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូននេះនិង “Voice Changer” ថែមទៀតផង។

ស្មាតហ្វូន V17 Pro នេះទ្រទ្រង់ទៅលើបន្ទះឈីប Qualcomm Snapdragon 675 AIE processor ជាមួយនឹង 8GB RAM + 128GB ROM ដែលធានាក្នុងការផ្ទុកកម្មវិធី និងទិន្នន័យកាន់តែសម្បូរបែប។ វាមានថាមពលថ្មដែលមានទំហំ 4100mAh និងបច្ចេកវិទ្យា Dual-Engine Fast Charging Technology ដែលធ្វើអោយការបញ្ចូលថាមពលថ្មបានលឿន និងសុវត្ថិភាពថែមទៀត។វាមានពីរពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌ Knight Black និង Crystal White៕

អត្ថបទ៖ សុខហេង