កីឡាករគុនខ្មែរ មានឈ្មោះប្រកួត MMA នៅសង្វៀន ONE ជាថ្មី!
- 2019-10-07 09:40:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករគុនខ្មែរ មានឈ្មោះប្រកួត MMA នៅសង្វៀន ONE ជាថ្មី!
ចន្លោះមិនឃើញ
កីឡាករគុនខ្មែរ ខុន ស៊ីចាន់ នឹងវិលចូលសង្វៀន ONE Championship នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងកម្មវិធី ONE: MASTERS OF FATE នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយត្រូវប៉ះកីឡាករឥណ្ឌា Roshan Mainam។
ស៊ីចាន់ ដែលជាកូនសិស្សរបស់លោក Alan Mccune នៅក្លឹប Phnom Penh MMA ធ្លាប់ប្រកួតក្បាច់គុនចម្រុះ ៦ដង ដែលក្នុងនោះ មាន ៣ដងនៅ ONE Championship ដោយទទួលជ័យជម្នះម្ដង និងចាញ់២ដង។ ប្រកួតចុងក្រោយ ស៊ីចាន់ ចាញ់កីឡាករឥណ្ឌូណេស៊ី Rudy Agustian កាលពីខែកុម្ភៈ ឆ្នាំ២០១៩។
ចំណែក Roshan Mainam គឺជាជើងឯកចំបាប់ឥណ្ឌា ដែលធ្លាប់ប្រកួត MMA ៥ដង ទទួលលទ្ធផលឈ្នះ ៣ដង និងចាញ់២ដង ប៉ុន្តែមិនមែននៅ ONE Championship នោះទេ. ប្រកួតចុងក្រោយ ចាញ់កីឡាករ Kantharaj Shankar Agasa ក្នុងកម្មវិធី SFL ដែលជាស្ថាប័ន MMA របស់ឥណ្ឌា កាលពីខែមីនា ឆ្នាំ២០១៨។ បច្ចុប្បន្ន Roshan កំពុងសម្ងំហ្វឹកហាត់បង្កើនក្បាច់គុន នៅក្លឹប Evolve MMA ដែលជាក្លឹបធំបំផុតលំដាប់ស្ដង់ដា នៅសិង្ហបុរី។
គូជាច្រើនទៀត ដែលត្រូវប្រកួតក្នុងកម្មវិធី ONE: MASTERS OF FATE មានដូចខាងក្រោម៖
Joshua Pacio (ហ្វីលីពីន) ប្រកួតការពារខ្សែក្រវាត់ ONE Strawweight World Championship ទល់នឹងមិត្តរួមជាតិ Rene Catalan
Eduard Folayang (ហ្វីលីពីន) vs. Amarsanaa Tsogookhuu (ម៉ុងហ្គោលី) - MMA
Stamp Fairtex (ថៃ) vs. Bi Nguyen (វៀតណាម-អាមេរិក) - MMA
Sangmanee Sathian MuayThai (ថៃ) vs. Azize Hlali (បារាំង) - ប្រដាល់សេរី
Geje Eustaquio (ហ្វីលីពីន) vs. Toni Tauru (ហ្វាំងឡង់) - MMA
Alma Juniku (អូស្រ្ដាលី) vs. Anne Line Hogstad (ន័រវែស) - ប្រដាល់សេរី
Yoshitaka Naito (ជប៉ុន) vs. Pongsiri Mitsatit (ថៃ) - MMA
Han Zi Hao (ចិន) vs. Kongsak PK. Saenchaimuaythaigym (ថៃ) - ប្រដាល់សេរី
Jae Woong Kim (កូរ៉េខាងត្បូង) vs. Emilio Urrutia (អាមេរិក) - MMA
Tukkatatong Petpayathai (ថៃ) vs. Hiroaki Suzuki (ជប៉ុន) - ប្រដាល់សេរី
Kim Kyu Sung (កូរ៉េខាងត្បូង) vs. Akihiro Fujisawa (ជប៉ុន) - MMA