Conte នៅ​តែ​ជំរុញ​ឲ្យ Lukaku ខំ​ហាត់​បន្ថែម​ទៀត ដោយសារ​តែ​បញ្ហា​នេះ

  • 2019-10-07 11:21:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្គោល​ក្លឹប Inter Milan លោក Antonio Conte បាន​ប្រាប់​សន្និសីទ​កាសែត​ក្រោយ​ប្រកួត​ចាញ់ Juventus ថា ខ្សែ​ប្រយុទ្ធ​បែលហ្សិក​ Romelu Lukaku ខិតខំ​លេង​ហើយ តែ​ក៏​ត្រូវ​ខិតខំ​ហាត់​បន្ត​ទៀត​ដែរ ដោយ​សារ​តែ​បញ្ហា​មាឌ​របស់​គេ។

លោក​បាន​និយាយ​ថា៖ " Lukaku ត្រូវ​តែ​ហាត់​បន្ថែម​ទៀត​ ព្រោះ​គេ​មាន​មាឌ​ធំ​ខ្លាំង​ណាស់។ ដោយសារ​តែ​មាឌ​ធំ​នេះ គេ​ត្រូវ​តែ​ហាត់​ ដើម្បី​ឲ្យ​មាន​ទម្រង់​រាងកាយ​ល្អ។ គេ​មាន​បញ្ហា​ខ្នង​ តាំង​ពី​ដើម​រដូវ​កាល ហើយ​ពេល​នេះ​កំពុង​តែ​ព្យាបាល​រឿង​សាច់ដុំ​ជើង​ទៀត​ផង " ។

លោក​បាន​បន្ត​ថា៖ " ប៉ុន្តែ​គេ​លេង​បាន​ល្អ​ហើយ គេ​លះ​បង់​គ្រប់​យ៉ាង​ […] សង្ឃឹម​ថា គេ​អាច​ដោះស្រាយ​បញ្ហា​តូច​ៗ​ទាំង​នេះ ដើម្បី​ឲ្យ​លេង​បាន ១០០% '' ។

Lukaku តាំង​ពី​ចាកចេញ​ពី Manchester United មក រក​បាន ៣​គ្រាប់​ហើយ ក្នុង​ ៧ប្រកួត​គ្រប់​កម្មវិធី​របស់ Inter Milan៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី