វៀតណាមកាត់ទោសប្រហារជីវិត បុរស៧នាក់និងស្ត្រីម្នាក់ពីបទជួញដូរគ្រឿងញៀន
- 2019-10-08 02:24:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាមកាត់ទោសប្រហារជីវិត បុរស៧នាក់និងស្ត្រីម្នាក់ពីបទជួញដូរគ្រឿងញៀន
ចន្លោះមិនឃើញ
មេជួញដូរគ្រឿងញៀននៅពីក្រោយការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំពីប្រទេសឡាវចូលប្រទេសវៀតណាម និងបក្ខពួក៧ នាក់របស់គាត់ត្រូវបានកាត់ទោសប្រហារជីវិតនៅទីក្រុងហូជីមីញ ប្រទេសវៀតណាម កាលពីថ្ងៃចន្ទទី៧តុលា។
មេជួញដូរគ្រឿងញៀននេះ ឈ្មោះផាំ ហ៊ូ ហ៊ីវ និង បក្ខពួក៧នាក់របស់គាត់ដែលមានបុរស៦នាក់និងស្ត្រីម្នាក់ ត្រូវបានកាត់ទោសប្រហារជីវិតពីបទជួញដូរគ្រឿងញៀនហេរ៉ូអ៊ីន១៣២គីឡូក្រាមនិងគ្រឿងញៀនមេតំហ្វេតាមីន៥៥គីឡូក្រាមនៅទីក្រុងហូជីមីញ ។ ម្នាក់ទៀតនៃក្រុមនេះ ត្រូវបានកាត់ទោសឱ្យជាប់គុកអស់មួយជីវិត។ ក្រុមអ្នកជួញដូរគ្រឿងញៀននេះត្រូវបានចាប់ខ្លួនកាលពីខែកក្កដាឆ្នាំមុន បន្ទាប់ពីក្រុមមន្ត្រីប៉ូលិសបានធ្វើការបង្ក្រាបទ្រង់ទ្រាយធំនៅទីតាំងផ្សេងៗគ្នានៅទីក្រុងនេះនិងនៅខេត្តប៊ិញ ឌឿងជិតទីក្រុងនេះ។
ក្រុមជួញដូរគ្រឿងញៀននេះបាននាំគ្រឿងញៀនពីប្រទេសឡាវចូលទៅទីក្រុងដាណាំងមុនពេលចែកចាយទៅតំបន់ផ្សេងៗទៀត៕