Spurs កាន់​តែ​លង់​ខ្លួន​ក្រោយ​អ្នក​ចាំទី​ Lloris ត្រូវ​អវត្តមាន​​ដល់​ឆ្នាំ​ក្រោយ​​

  • 2019-10-08 03:01:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ដៃ​ទី​មួយ​ Hugo Lloris នឹង​ត្រូវ​​​អវត្តមាន​​រហូត​ដល់​បំណាច់​ឆ្នាំ​២០១៩​ដោយ​សារ​របួស​កែង​ដៃ ទាមទារ​ការ​សម្រាក​ព្យាបាល​យូរ។​

កីឡាករ​សញ្ជាតិ​បារាំង​បាន​បញ្ហា​របួស​នេះ​ក្នុង​ការ​ប្រកួត​ដែល​ Tottenham Hotspur លេង​ចាញ់​ Brighton ក្នុង​លទ្ធផល​ ៣-០ កាល​ពី​ថ្ងៃ​សៅរ៍។​ យ៉ាង​ណា​ក្លឹប​មិន​ធ្វើ​ការ​វះកាត់​ដៃ​របស់​ Lloris នោះ​ទេ​ ហើយ​រូបគេ​រំពឹង​ថា​នឹង​អាច​ហ្វឹកហាត់​បាន​វិញ​ក្នុង​ឆ្នាំ​២០២០។​

របួស​នេះ​ នឹង​បន្ថែម​បន្ទុក​ កាន់​តែ​ធ្ងន់​ថែម​ទៀត​ដល់​លោក​ Mauricio Pochettino ក្រោយ​ដឹកនាំ​ Spurs មិន​បាន​ល្អ​សោះ​នៅ​មួយ​រយៈ​​ចុងក្រោយ​នេះ​។​ Spurs បច្ចុប្បន្ន​ឈរ​លេខ៩ ដោយ​លេង​៨​ប្រកួត​ឈ្នះ​៣ ស្មើ​២​ និង​ចាញ់​៣៕

ប្រភព៖ tottenhamhotspur   ប្រែសម្រួល៖ សៀនហួរ