កាត់​សក់​ខ្លី​ភ្លាម ម៉ារីម៉ា​ត្រូវ​បាន​គេ​សរសើរ​ថា​មុខ​ស្រ​ដៀង Song Hye Kyo

  • 2019-10-08 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពេល​ប្ដូរ​ម៉ូដ​សក់​រួច កំពូល​តារា​សម្ដែង​ស្រី​ហ្វីលីពីន Marian Rivera ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​សម្រស់​រឹត​តែ​កើន​លើស​ដើម ហើយ​បើ​ប្រៀប​នឹង​តារា​សម្ដែង​ស្រុក​ក្រៅ​ដែល​មាន​ម៉ូដ​សក់​ដូ​ចគ្នា នាង​ក៏​មិន​ចាញ់​ប្រៀប​ប៉ុន្មាន​ដែរ។

ទោះ​បី​ជា​បាន​ក្លាយ​ជា​ម្ដាយ​របស់​កូន​២នាក់​ហើយ​ក៏​ដោយ តែ​តារា​សម្ដែង​ស្រី​ជួរ​មុខ​ហ្វីលីពីន Marian Rivera នៅ​តែ​ក្ដាប់​បាន​សិល្បការិនី​កំពូល​សម្រស់​បាន​ជាប់ ដោយ​សម្រស់​របស់​នាង​មាន​តែ​កើន​ឡើង​គ្មាន​ស្រក​ស្រុត​ឡើយ។

ជាមួយ​គ្នា​នេះ​ដែរ ក្នុង​រយៈ​ពេល​នៅ​ក្នុង​សិល្បៈ​របស់​ខ្លួន ស្រី​ស្អាត​វ័យ​៣៥​ឆ្នាំ​តែង​ត្រូវ​បាន​គេ​ចំណាំ​ថា​មាន​សក់​វែង​រលាស់​ស្អាត ដែល​នារី​ភាគ​ច្រើន​តែង​ស្ញប់ស្ញែង​ចង់​បាន។ យ៉ាង​ណា​ក្ដី មុន​នេះ​បន្តិច តួ​រឿង ម៉ារីម៉ា បាន​សម្រេច​ចិត្ត​កាត់​​សក់​វែង​របស់​ខ្លួន​ចោល ជំនួស​មក​វិញ​ដោយ​ម៉ូដ​សក់​ខ្លី​ត្រឹម​ក ហើយ​ទទួល​បាន​ចំណាប់​អារម្មណ៍​ជា​ច្រើន។

​ចៃដន្យ ម៉ូដ​សក់​ដែល​ស្រី​ស្អាត​មក​ពី​ហ្វីលីពីន​កាត់​នេះ គឺ​ស្រដៀង​នឹង​ម៉ូដ​សក់​របស់​កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Song Hye Kyo កំពុង​មាន​នៅ​ពេល​បច្ចុប្បន្ន​ដែរ។ ក្រោយ​ពេល​រូបភាព​ថ្មី​របស់ ម៉ារីម៉ា ត្រូវ​បាន​ចែក​ចាយ​លើ​បណ្ដាញសង្គម ទស្សនិកជន​បាន​សរសើរ​ថា អ្នក​ម្ដាយ​កូន​២​រូប​នេះ​មិន​ត្រឹម​តែ​សម​នឹង​សក់​វែង​នោះ​ទេ សូម្បី​តែ​សក់​ខ្លី​ដែល​ជាន់​នឹង​តារា​ជួរ​មុខ​ម្នាក់​ទៀត​នោះ ក៏​ស្អាត​ដែរ ហើយ​ស្អាត​ម្យ៉ាង​ម្នាក់៕

ចុចអាន៖ ​ បង្ហាញ​មុខ​មិន​ដល់​២​នាទី Yoona ធ្វើ​ឲ្យ​កក្រើក​កម្រាល​ព្រំ​ក្រហម​ព្រោះ​ស្អាត​ពេក

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម