កន្លងផុតជិត ២០ឆ្នាំ រូបភាពក្រៅឆាករឿង "ស្នេហ៍ក្រោមតំណក់ទឹកភ្លៀង" ត្រូវបែកធ្លាយ

  • 2019-10-09 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ ២០០១ ភាពយន្ត​ភាគ​ចិន​មាន​ចំណងជើង​ថា "Romance In The Rain” ឬ "ស្នេហ៍ក្រោមតំណក់ទឹកភ្លៀង" មាន​ Zhao Wei, Leo Ku, Alec Su និង​ Ruby Lin សម្ដែង​ជា​តួធំៗ បាន​កំដរ​អារម្មណ៍​អ្នក​ទស្សនា​ តាមរយៈ​សាច់រឿង​បែប​ស្នេហា​លន្លង់លន្លោច និង​ឆ្លុះបញ្ចាំង​ពី​ដំណើរ​ជីវិត​តស៊ូ​របស់​នារី​ម្នាក់ដែល​ជួប​រឿង​ជា​ច្រើន ធ្វើ​ឲ្យ​ទស្សនិកជន​ជក់ចិត្ត​ខ្លាំង​បំផុត។

តួសម្ដែង​នីមួយៗ​ក្នុង​រឿង​នេះភាគ​ច្រើន​សុទ្ធ​តែ​កំពុង​ក្លាយ​ជា​តារា​ជួរ​ប្រចាំ​ប្រទេស​ និង​ជា​តារា​ប្រចាំ​ទ្វីប​អាស៊ី ដែល​សាង​បាន​ភាព​ជោគជ័យ​ជា​ច្រើន​នា​ពេល​បច្ចុប្បន្ន។ ដោយ​ឡែក​ថ្មីៗ​នេះ​ វិបសាយ iFeng ស្រាប់​តែ​បង្ហាញ​រូបភាព​ក្រៅឆាក​នៃ​សកម្មភាពថត​ជា​ច្រើន​សន្លឹក​ពី​ក្នុង​រឿង​នោះ។ ហេតុ​នេះ​ វា​ក៏​ត្រូវ​ផ្ទុះ​ការ​ភ្ញាក់​ផ្អើល​ និង​ត្រូវ​មហាជនចែក​ចាយ​តៗ​គ្នា​ជា​បន្ត​ ក្នុង​ន័យ​រម្លឹក​ពេល​វេលា​កន្លងទៅ ពិសេស​វា​បាន​ស​បញ្ជាក់​ថា​ ពួកគេ​នៅ​តែ​ចងចាំ​រឿង​នេះ​ជានិច្ច។ ចង់​ដឹង​ថា​​ មាន​រូបភាព​ក្រៅ​ឆាក​អ្វី​ខ្លះដែល​ប្រិយមិត្ត​មិនធ្លាប់បានឃើញ សូម​ទស្សនាកម្សាន្ត​ដូច​ខាងក្រោម៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី