នេះជាចម្លើយរបស់ V​ ពេលគេសួរថា ពេលណាដែលគិតថាខ្លួនឯងជាប្រុសស្អាត?

  • 2019-10-09 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រម្លឹក​កាល​ពី​ ពេល​ផ្ដល់​បទ​សម្ភាស​ជាមួយ​នឹង​ទស្សនាវដ្ដី People Magazine ឆ្នាំ ២០១៧ សមាជិក​ BTS ដែល​ជាប់​ជា​តារា​ប្រុស​មុខ​ស្អាត​ V ត្រូវ​គេ​សូរ​ថា​ តើ​ពេល​ណា​ដែល​លោក​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​សង្ហា?

ពេល​ត្រូវ​តប​ V ហាក់ដូចជា​អៀន​បន្តិច​ អម​ជាមួយ​ចម្លើយ​ថា​ លោក​មាន​គិត​ថា​ខ្លួន​ឯង​សង្ហា​ខ្លាំង​ នៅពេល​លោក​ដើរ​ទៅណាមក​ណា លើ​ផ្លូវ។ មនុស្ស​ម្នា​បាន​សម្លឹង​​មើល​លោក​គ្រប់គ្នា​ ទាំង​ដែល​អ្នកខ្លះ​មិន​បាន​ស្គាល់​ថា​ លោក​ជា​អ្នកណា​ផង។ សរុបមក​ ពេល​នោះ​ហើយដែល​លោក​មាន​អារម្មណ៍ថា​ ខ្លួនជាប្រុសសង្ហា។

អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ខមមិន​ថា​ មុខ​បែប​នេះ វា​ពិបាក​បន្តិច​ក្នុង​ការ​គិត​ថា​ខ្លួន​ឯង​មុខ​មិន​ស្អាត។ មាន​ខ្លះ​ថែម​ទាំង​បាន​និយាយ​ថា​ បើ​សិន​អ្នកណា​ម្នាក់​គិត​ថា​មុខ​ V មិន​ស្អាត​ នោះ​បាន​ន័យ​ថា​គេ​ត្រូវ​កាត់​វ៉ែនតា មើល​ឲ្យ​ស្រួល​ហើយ។ យ៉ាង​ណា​នេះ​គ្រាន់​ជា​ការ​លេង​សើច​របស់​អ្នក​គាំទ្រប៉ុណ្ណោះ​ ធាតុពិត​បែប​ណា​ គ្រប់គ្នា​បាន​ដឹង​រួចជាស្រេច ថា​ឲ្យ​តែ​ពេល​កម្មវិធី​ដាក់​ឲ្យ​បោះឆ្នោត​ជ្រើស​រើស​តារា​ប្រុស​មុខ​ស្អាត​ កម្រ​បាត់​ឈ្មោះ​បេក្ខភាព V ណាស់ ហើយ​ជា​លទ្ធផល​បង្ហាញ​រាល់​ដង​ តារា​ប្រុស​រូប​រូប​នេះ​ មិនទៅណា​ឆ្ងាយ​ពី​កំពូល​លេខ ១ឡើយ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី