មុខងារ​ហែកកេរ្តិ៍​គ្នា​លើ Instagram មួយ ត្រូវ​ក្រុមហ៊ុន​សម្រេច​ដក​ចោល​ហើយ

  • 2019-10-09 02:12:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជា​ទូទៅ​សម្រាប់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម Instagram អាច​ធ្វើ​ការ​តាមដាន​ដឹង​នូវ​សកម្មភាព​នៃ​ការ​ចុច​ Like, Comment ឬ​ការ Follow របស់​គណនី​មិត្តភ័ក្ដិ​ឬ​មនុស្ស​ដែល​អ្នក Follow ក្នុង​ទីតាំង Activity feed។ ស្រមៃ​ថា​ប្រសិន​ជា​អ្នក​ ហើយ​បាន​ចុច Like ទៅ​លើ​រូប​សង្សារ​ចាស់ (Ex) ឬ​លើ​រូប​នារី​ស៊ិចស៊ី​ណា​មួយ ហើយ​ត្រូវ​បាន​មិត្តភ័ក្ដិ​របស់​អ្នក​ចាប់​បាន នោះ​ជា​រឿង​ដ៏​គួរ​ឲ្យ​ខ្មាសអៀន​បំផុត។

បញ្ហា​នេះ​ក៏​ទទួល​បាន​ការ​រិះគន់​មិន​តិច​នោះ​ដែរ​ពី​សំណាក់​អ្នក​ប្រើប្រាស់ ដោយ​រំអុក​ថា​ការ​ដែល Instagram ធ្វើ​បែប​នេះ ហាក់​ពុំ​បាន​ផ្តល់​ភាព​ជា​ឯកជន​ដល់​គណនី​នីមួយៗ​ទាល់​តែ​សោះ។ ប៉ុន្តែ​ចូល​មក​ដល់​ការ​អាប់ដែត​ថ្មី ​ក្រុមហ៊ុន​ស្ថិត​ក្រោម​ទ្រនំ​មេ Facebook ក៏​សម្រេច​ដក​មុខងារ​ហែកកេរ្តិ៍​មួយ​នេះ​ចោល​ហើយ។

មុននិងក្រោយអាប់ដែត

នៅ​ទីតាំង Activity feed អ្នក​នឹង​លែង​បាន​ឃើញ​ប្រអប់ Following ​ពោល​គឺ​បន្សល់​ត្រឹម​ពាក្យ Activity ដែល​រៀបរាប់​ពី​សកម្មភាព​កើត​មាន​លើ​គណនី​របស់​អ្នក​ផ្ទាល់​តែ​ប៉ុណ្ណោះ។ ការ​កែប្រែ​នេះ​បាន​កើត​មាន​ដល់​គណនី​មួយ​ចំនួន​ធំ ខណៈ​គណនី​ឯ​ទៀត​ក៏​នឹង​ទទួល​បាន​នៅ​ពេល​ក្រោយ៕

អានអត្ថបទ:

ប្រភព៖ buzzfeed   ប្រែ​សម្រួល៖ កៅ រក្សា