ចេញស៊េរីឆ្នាំ ២០២០ ហើយតែអាសង់ឆ្នាំ ២០១៩ តម្លៃនៅតែកប់
- 2019-10-09 02:30:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញស៊េរីឆ្នាំ ២០២០ ហើយតែអាសង់ឆ្នាំ ២០១៩ តម្លៃនៅតែកប់
ចន្លោះមិនឃើញ
Honda Dream ឬ អាសង់ ស៊េរីឆ្នាំ ២០២០ បានចេញលក់នៅតាមហាងព្រាត ក្រោយប្រកាសចេញកាលពីល្ងាចថ្ងៃទី ៣ តុលា កន្លងទៅ។
ចំណែក អាសង់ ស៊េរីឆ្នាំ ២០១៩ ចេញលក់ជិតផុតមួយឆ្នាំ តែម៉ូតូខ្សែស្រឡាយ Honda នេះនៅតែមិនផ្លាស់ប្ដូររូបរាង។ Honda Dream ស៊េរិ ២០២០ នៅតែប្រើម៉ាស៊ីនកម្លាំង ១២៥ សេសេ ចង្កឹះលេខប្រព័ន្ធ ៤ លេខ(លេខវិល) ដដែល។
នៅតាមហាងលក់ម៉ូតូនៅម្ដុំគិរីរម្យ Honda Dream ស៊េរីឆ្នាំ ២០២០ តម្លៃបានហក់ឡើង ២ពាន់ដុល្លារ ក្រាស់ នៅតែមានអ្នកទិញច្រើនគួរសម។ ងាកមកមើលតម្លៃ Honda Dream ឬអាសង់ ឆ្នាំ២០១៩ វិញបច្ចុប្បន្ន ដាក់លក់ថ្មីមានតម្លៃខ្ទង់ ២ ៣០០ ទៅ ២ ៤០០ ដុល្លារ និងមួយទឹកមានតម្លៃខ្ទង់ ២ ០០០ ទៅ ២ ១០០ដុល្លារ។
Honda បានផ្ដល់ឈ្មោះឲ្យម៉ូដែលឆ្នាំ ២០២០ ថា Honda Dream SYMPHONY OF ELEGANCE ដែលរចនាម៉ូតយ៉ាងពិសេស ដោយការរួមបញ្ចូលគ្នារវាងសរសៃពណ៌មាសឆ្អិនឆ្អៅ លាយឡំជាមួយផ្លាទីនចែងចាំងដ៏ល្អឯក រម្លេចដោយក្រឡាពេជ្រយ៉ាងឥតខ្ចោះ ដែលមាន ៣ ពណ៌ ដូចទៅនិងស៊េរីមុនៗដែរ៕
ចុចអាន៖
កាស Bluetooth ស្ដាប់ចម្រៀង៩ ម៉ោងចូលទឹកក៏អត់អី ពណ៌ថ្មីធ្លាក់ថ្លៃហើយ
ឡូយម្ល៉េះ! Wi-Fi នឹងមានដាក់ឲ្យលេង លើជើងហោះហើរប្រទេសក្បែរខាងកម្ពុជា