រកឃើញភពជើងឯកថ្មី មានព្រះចន្ទច្រើនជាងគេបំផុត ក្នុងប្រព័ន្ធព្រះអាទិត្យ
- 2019-10-09 07:21:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញភពជើងឯកថ្មី មានព្រះចន្ទច្រើនជាងគេបំផុត ក្នុងប្រព័ន្ធព្រះអាទិត្យ
ចន្លោះមិនឃើញ
វិទ្យាស្ថាន Carnegie Institution for Science កាលពីថ្ងៃចន្ទ បានប្រកាសថាក្រុមអ្នកវិទ្យាសាស្ត្របានប្រទះឃើញព្រះចន្ទថ្មីចំនួន ២០ ដែលជាផ្កាយរណបនៃភពសៅរ៍។ នេះនាំឲ្យព្រះចន្ទនៃភពសៅរ៍មានសរុបដល់ ៨២ ច្រើនជាងព្រះចន្ទរបស់ភពព្រហស្បតិ៍។
Scott Sheppard ជាតារាវិទូម្នាក់នៃវិទ្យាស្ថាន Carnegie ដែលដឹកនាំក្រុមស្រាវជ្រាវបានលើកឡើងថា ៖ "តាមរយៈការប្រើកែវយឹតធំជាងគេក្នុងលោកមួយចំនួន យើងបានសម្រេចនូវតួលេខនៃព្រះចន្ទតូចៗនៅជុំវិញភពយក្ស។ វាដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពួកយើងកំណត់ថាភពក្នុងប្រព័ន្ធព្រះអាទិត្យកកើត និងវិវត្តន៍បែបណា។”
ព្រះចន្ទនីមួយៗដែលទើបប្រទះឃើញថ្មីៗគឺមានអង្កត់ផ្ចិតប្រមាណ ៥ គីឡូម៉ែត្រ ហើយមានចំនួន ១៧ គឺធ្វើការរង្វិលជុំក្នុងទិសដៅផ្ទុយនៃការរង្វិលជុំរបស់ភពសៅរ៍។ ព្រះចន្ទទាំងនេះដែរនឹងត្រូវចូលរួមក្រុមចំនួន ៣ នៃព្រះចន្ទរបស់ភពសៅរ៍ គឺមានក្រុម Norseក្រុម Inuit និងក្រុម Gallic៕