ស៊ី​ខ្មែរ​ ១៤-០ ​គ្រូ​អ៊ីរ៉ង់​ថា ​មិន​ទាន់​បាន​ធ្វើ​អ្វី​ទាំង​អស់​

  • 2019-10-11 01:45:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីរ៉ង់​បាន​យក​ឈ្នះ​លើ​ក្រុម​កម្ពុជា​ក្នុង​លទ្ធផល ១៤-០ ​នៅ​យប់មិញ​នេះ ​ក្នុង​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ FIFA World Cup 2022 ​។

កម្ពុជា​បើ​ធៀប​ជាមួយ​អ៊ីរ៉ង់​សម្រាប់​ប្រកួត​នេះ​ហាក់​ខុស​គ្នា​ឆ្ងាយ​ខ្លាំង​មែនទែន។ ​ទាំង​កម្រិត​លេង​និង​បច្ចេកទេស ​កាយ​សម្បទា​គឺ​កម្ពុជា​មិន​ទាន់​អាច​យក​ទៅ​ធៀប​ជាមួយ​យក្ស​អាស៊ី​មួយ​នេះ​បាន​ឡើយ។ ​សូម្បី​តែ​អន្តរជាតិ​ដែល​តាមដាន​ការ​ប្រកួត​នេះ​ក៏​បញ្ជាក់​ថា ​អ៊ីរ៉ង់​ពិត​ជា​ធ្ងន់​ដៃ​ពេក​ហើយ​សម្រាប់​កម្ពុជា ​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ។

ដោយ​ឡែក​សម្រាប់​លោក Mark Wilmots ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា៖ មិន​ទាន់​បាន​ធ្វើ​អ្វី​ឱ្យ​រួច​រាល់​នៅ​ឡើយ​ទេ។ សម្ដី​អាច​ចង់​មាន​ន័យ​ថា​ឈ្នះ​កម្ពុជា​រាប់​គ្រាប់​សឹង​ភ្លេច​នេះ ​ក៏​មិន​ទាន់​អាច​កំណត់​ថា​ក្រុម​អ៊ីរ៉ង់​នៅ​ឡើង​ទៅ​វគ្គ​បន្ដ​បាន​ឡើយ។ ការ​ប្រកួត​នៅ​សល់​ច្រើន​ទៀត ​ហើយ​ជា​ពិសេស​គឺ​ប្រកួត​បន្ទាប់​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​បារ៉ែន។

រំលឹក​ថា​ចាញ់​១៤​គ្រាប់​នៅ​យប់មិញ គឺ​ជា​កំណត់ត្រា​អាក្រក់​មួយ​សម្រាប់​កម្ពុជា​លើ​ឆាក​អន្តរជាតិ។ យ៉ាងណាមិញ​អ្នក​គាំទ្រ​បាន​លើក​ទឹក​ចិត្ត​កីឡាករ​កម្ពុជា​និង​ក្រុម​ការងារ​ខ្លាំង ត្បិត​អី​លេង​ជាមួយ​អ៊ីរ៉ង់ ដែល​ជា​ក្រុម​ខ្លាំង​បំផុត​នៅ​អាស៊ី៕

អត្ថបទ៖ ប្រុស យុទ្ធ