James Jirayu សារភាពថាខ្លួនអៀនផង​ ​ភ័យ​ផង ពេល​ជួប​ Lisa

  • 2019-10-11 03:16:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជួរ​មុខ​ប្រចាំ​ប្រទេស​ថៃ​ James Jirayu បាន​សារភាព​ចំៗ​ថា​ លោក​ពិត​ជា​មាន​អារម្មណ៍​ភ័យ​ៗ ពេល​ជួបជាមួយ​នឹង​ Lisa សមាជិកក្រុម​ BLACKPINK កាល​ពី​ថ្ងៃកម្មវិធី​អបអរ​ខួប​លើក​ទី ៣០ឆ្នាំ​របស់​ក្រុមហ៊ុន​ផ្ដល់​សេកម្ម​ទូរសព្ទ​ AIS។

ក្រៅ​ពី​រំភើប​នឹង​ជំនួប​រវាង​នាង​ជាមួយ​នឹង​ BamBam សមាជិក​ក្រុម BLACKPINK រូបនេះ​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ រួម​ទាំង​តារាៗគ្នា​ឯង​ស្លាប់​ចិត្ត​ ដោយសារ​ភាព​គួរ​ឲ្យ​ស្រឡាញ់​ ក៏​ដូចជា​វត្តមាន​របស់​នាង​ក្នុង​កម្មវិធី​ថ្ងៃ​នោះ​ដែរ។ ជាក់ស្ដែង​អំឡុង​ពេល​នៃកម្មវិធី​​ មាន​តារា​ជា​ច្រើន​សុទ្ធ​តែ​លំដាប់​ជួរ​មុខ​ប្រចាំ​ប្រទេស​ថៃ រួម​មាន​James Jirayu, Bella Ranee, Weir Sokullawat, DJ Push, Taew Natapohn, Toey Jarinporn, Mew Nittha និង​ជាពិសេស​វត្តមាន​របស់​ Lisa ជាមួយ​ BamBam។ នៅ​ជិត​ចុង​បញ្ចប់នៃ​កម្មវិធី​តារាៗត្រូវ​ថត​រូប​ជុំគ្នា​ជាគ្រួសារ​ AIS ហើយ​ក្នុង​ចំណោម​តារាៗ​ទាំង​នោះ​ អ្នក​ដែល​ទស្សនិកជន​ចាប់​អារម្មណ៍​ជាងគេ​គឺ James Ji ដែល​ធ្វើ​ចរិត​ឡើង​ Cute ពេល​ខំ​រក​កន្លែង​ឈរ​ឲ្យ​បាន​ជិត​ Lisa ហើយ​ពេល​បាន​ឈរជិត​លោក​ពិត​ជា​អរណាស់។

ថ្លែង​ក្នុង​បទសម្ភាស​ជាមួយ​ក្រុមសារព័ត៌មាន James បាន​ឲ្យដឹង​ថា​ ខ្លួន​ពិត​ជា​រំភើប​ ភ័យ​អរៗ ​និងមាន​អារម្មណ៍​ថា​អៀន​ពេល​បាន​ជួប Lisa។ បន្ថែម​ពីលើ​នេះ​ James ក៏​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ទម្លាយ​ឲ្យ​ដឹង​ថា​ ថ្ងៃ​នោះ​ Lisa បាន​ចុះ​ហត្ថលេខា​លើ​អាល់ប៊ុម​របស់​នាង​ ជូន​លោក​ទៀត។ ពីមុន​ លោក​មិន​ដែល​ស្រមៃ​ថា​មានឱកាស​រួមការងារ​ជាមួយ​ Lisa ទេ ប៉ុន្តែ​ពេល​មានឱកាស​បែប​នេះ​ លោក​ក៏​សប្បាយ​ចិត្ត​ ហើយ​ពិត​ជា​កោតសរសើរ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​នាង​ណាស់៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី